កម្ពុជា​ស្នើសុំ​ទិដ្ឋាការ​សម្រាប់​មន្ត្រី​ការទូត​៥០​រូប ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អូស្ត្រាលី​

13-03-2018 2:48 pm 2372

​លោក​ជុំ ស​ន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​មានប្រសាសន៍​បញ្ជាក់​ថា ក្រសួងការបរទេស បាន​ស្នើ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​អូស្ត្រាលី​សម្រាប់​សមាជិក​គណៈប្រតិភូ ជាន់ខ្ពស់​កម្ពុជា​ចំនួន ៥០​នាក់ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ពាក់កណ្តាល​ខែ​មីនា​នេះ​។​

​ការបញ្ជាក់​នេះ ធ្វើឡើង​បន្ទាប់​ពី លេចលឺ​ព័ត៌មាន​ថា កម្ពុជា​បាន​ស្នើសុំ​ទិដ្ឋាការ​សម្រាប់ មន្ត្រី​បច្ចេកទេស​ចំនួន​២២០​នាក់ ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អូស្ត្រាលី ប៉ុន្តែ​ត្រូវបាន​ស្ថានទូត​អូស្ត្រាលី​បដិសេធ ដោយ​អនុញ្ញាត​ឲ្យបាន ចំពោះ​មន្ត្រី​ដែល​មាន​ឋានៈ​ចាប់​ពី​អនុប្រធាន​នាយកដ្ឋាន​ឡើងទៅ តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាសថា នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១៧-១៨ ខែ​មីនា​ខាងមុខ​នេះ ខណៈ​ដែល​មេដឹកនាំ​អាស៊ាន មួយចំនួន ហាក់​រារែក​ចិត្ត ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត