នាយករដ្ឋមន្ដ្រី​​ប៉ូឡូញ​​ប្រកាស​​បណ្ដេញ​​អនុរដ្ឋមន្ដ្រី​​១៧​រូប​​ចេញពី​​តំណែង​

13-03-2018 2:25 pm 885
​នាយករដ្ឋមន្ដ្រី​ប៉ូឡូញ​លោក​Mateusz Morawiecki​

​នាយករដ្ឋមន្ដ្រី​ប៉ូឡូញ​បានប្រកាសថា លោក​នឹង​បណ្ដេញ​អនុរដ្ឋមន្ដ្រី​ចំនួន​១៧​រូប​ចេញពី​តំណែង ក្នុង​ការផ្លាស់ប្ដូរ​មួយ​ដើម្បី​លើកកម្ពស់​ការងារ​របស់​គណៈរដ្ឋមន្ដ្រី និង​ដើម្បី​កុំឲ្យ​មាន​ការប្រើ​ឥទ្ធិពល​នយោបា​យ​ខ្លាំងពេក​។ លោក​Mateusz Morawiecki​បានប្រកាស​បែបនេះ​កាលពី​ថ្ងៃ​ចន្ទ គឺ​នៅពេល​គណបក្សប្រឆាំង​បាន​ចោទសួរ​ពី​កម្រិត​នៃ​ការចំណាយ​នៅ​ក្រសួង​ការពារជាតិ និង​ប្រាក់រង្វាន់​ខ្ពស់​ដែល​បាន​ចំណាយ​ច្រើន​លើ​សមាជិក​រដ្ឋាភិបាល​កាលពី​ឆ្នាំមុន​។​

​ក្រុម​អ្នក​រិះគន់​បាន​និយាយថា កម្រិត​នៃ​ការចំណាយ​បាន​បង្កឲ្យមាន​ទំនាស់​។ លោក​Morawiecki​មិន​បានបញ្ជាក់​ពី​ការចំណាយ​ទាំង​នោះទេ ប៉ុន្ដែ​លោក​និយាយ​ពី​ការបណ្ដេញ​មន្ដ្រី​ចេញពី​តំណែង​នេះ អាចជួយ​ពង្រឹង​ការងារ​និង​កិច្ចសហប្រតិបត្ដិការ​ផ្សេងៗ​។ សូមបញ្ជាក់ថា មាន​អនុរដ្ឋមន្ដ្រី​១៧​រូប​នៃ​អនុ​រដ្ឋមន្ដ្រី​១០០​រូប ត្រូវបាន​ផ្លាស់ប្ដូរ​ចេញពី​តំណែង​៕

ព័ត៌មានផ្សេងទៀត