លោក​​ហ៊ុន​ សែន​​ថា​ គ្រោះ​ថ្នាក់​​ចរាចរណ៍​​សម្លាប់​​មនុស្ស​ ច្រើន​ជាង​​អ្នក​ស្លាប់​​សម័យ​​សង្គ្រាម​​

13-03-2018 11:42 am 1458
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ជា​រៀងរាល់ថ្ងៃ ហើយ​ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ច្រើនជាង​អ្នកស្លាប់​កាលពី​សម័យ​សង្គ្រាម​ទៅទៀត​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ដែល​លោក សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ផ្លូវជាតិ​លេខ​១ នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨​។ 

​ក្នុងនោះដែរ​លោកនាយក​រដ្ឋមន្ត្រី នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​កុំឱ្យ​កើតមាន​គ្រោះថ្នាក់​តទៅទៀត ហើយ​លោក​សង្ឃឹមថា នឹង​គ្មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មុន​ចូលឆ្នាំ​ខាងមុខ​នេះឡើយ​.....

​សំឡេង​៖

​នៅ​ក្នុងនោះដែ​រលោក ហ៊ុន សែន បញ្ជា​ឱ្យ​បន្ត​កាត់​ឡាន​ទាំងអស់​ដែល​ត​ទ្រុង​ខុស​បច្ចេកទេស​ដោយ​មិន​រាថយ​ឡើយ ហើយ​លើក​នេះ​ត្រូវ​ធ្វើឱ្យ​ច្បាស់លាស់ មិនមែន​ក្រោយពេល​លោក​ឈប់​និយាយ​ហើយ បែរជា​ឈប់​ធ្វើ​ដែរ​នោះទេ​។ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ផងដែរ​ឱ្យ​បិទ​ហ្គា​រ៉ាស​ឡាន​ណា​ដែល​លួច​ត​ទ្រុង​ខុស​បច្ចេកទេស​។​

​សូមបញ្ជាក់ថា បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ការកើនឡើង​បើទោះបី​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការធ្លាក់ចុះ​យ៉ាងណាក៏ដោយ​៕

ព័ត៌មានផ្សេងទៀត