លោកហ៊ុន សែនថា ​កម្ពុជាត្រូវការ​ជំនួយមិត្ត​ និងត្រូវ​ការកំណត់​វាសនា​ដោយ​ខ្លួនឯង

13-03-2018 10:03 am
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងវេទិកាកន្លងទៅ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជាត្រូវធ្វើជាម្ចាស់ លើផ្ទះរបស់ខ្លួន ហើយកម្ពុជាត្រូវការមិត្តភក្តិជំនួយមិត្តភក្តិ ប៉ុន្តែត្រូវកំណត់វាសនា របស់ដោយខ្លួនឯង។ បើតាមលោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្របានបង្រៀនកម្ពុជារួចហើយ ដូច្នេះមានតែប្រជាជនកម្ពុជាទេ ដែលអាចកំណត់ជោគវាសនាដោយខ្លួនឯង។ សូមស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

សំឡេង៖

ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងក្នុងពេលលោក សម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ១ ក្ដីតាកុយ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។ ការថ្លែងរបស់លោកទោះបីមិនថាឱ្យទៅលើប្រទេសណា តែគេអាចដឹងបានថា គឺសំដៅលើសហរដ្ឋអាមេរិក ព្រោះកម្ពុជាជំពាក់បំណុលរបស់អាមេរិកក្នុងរបបលោកសេនាប្រមុខ លន់ នល់ ក្នុងសង្គ្រាមរវាងខ្មែរ និង ខ្មែរ និងសង្គ្រាមនៅឥណ្ឌូចិន៕ 

ព័ត៌មានផ្សេងទៀត