ក្រសួង​អប់រំ​ប្រកាស​ជូន​ដំណឹង​ពី​ការបើក​លក់​លំនៅដ្ឋាន​សម្រាប់​មន្ត្រីរាជការ​

13-03-2018 9:49 am 2407
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ។

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ​របស់​ខ្លួន​ទាំងអស់​ថា ក្រុមហ៊ុនវើ​លដ៍​ប្រ៊ី​ដ​ហូ​ម ឯ​.​ក WORLDBRIDGE HOME បាន​កំពុង​ដំណើរការ​សាងសង់​លំនៅដ្ឋាន ក្នុង​តម្លៃ​សមរម្យ និង​ចាប់ផ្តើម​លក់​ជូន​មន្ត្រីរាជការ ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១ ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ដោយយោង​តាម​លិខិត​ជូនដំណឹង ចុះ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ របស់​ក្រុមហ៊ុន វើល​ដ៍​ប្រ៊ី​ដ​ហូ​ម ឯ​.​ក WORLDBRIDGE HOME ។​

​ក្រសួង​អប់រំ​បញ្ជាក់ថា រាល់​បុគ្គលិក​អប់រំ​ទាំងអស់ ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត ដែល​មាន​បំណង​ចង់​ទិញ​លំនៅដ្ឋាន សូម​រួសរាន់​ទាក់ទង​ទៅ​ការិយាល័យ​លក់ មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាសង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ តាមរយៈ​ទូរស័ព្ទ​ទាក់ទង ០១២ ៦៥២ ៦៩៦ ។​

​នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត