អាមេរិក​​ទទូច​ឲ្យ​​UN​​បន្ដ​រក្សា​​ទណ្ឌកម្ម​​លើ​កូរ៉េខាងជើង​​រហូត​មាន​​ការចរចា​​កើតឡើង​

13-03-2018 9:16 am 679
ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក(ឆ្វេង)​និងអគ្គរដ្ឋទូតអាមេរិកប្រចាំ​អង្គការសហប្រជាជាតិ

​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ បន្ដ​រក្សា​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​រហូត​មាន​ភស្ដុ​ង​តាង​ច្បាស់លាស់​បង្ហាញថា កូរ៉េខាងជើង​ព្រម​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែ​រ​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បិទទ្វារ​រវាង​ទីប្រឹក្សា​សន្ដិសុខ​អាមេរិក​លោក​HR McMaster ជាមួយ​មន្ដ្រី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ លោក​HR McMaster​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​សង្ឃឹម​អាច​មានឱកាស​ឈានទៅរក​កិច្ចចរចា​រំលាយចោល​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្ដែ​ទាំង​អាមេរិក​និង​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ត្រូវតែ​បន្ដ​ដាក់​សម្ពាធ​លើ​ទីក្រុង​ព្យុងយ៉ាង រហូត​ទទួលលទ្ធផល​តាម​ការ​ចង់បាន និង​រហូត​ទាល់តែ​កូរ៉េខាងជើង​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែ​រ​៕

ព័ត៌មានផ្សេងទៀត