ធ្លាក់​យន្ដហោះ​​ដឹក​អ្នកដំណើរ​នៅនេ​ប៉ាល់​​ស្លាប់​៤៩​នាក់​​របួសជាង​២០នាក់​

13-03-2018 8:37 am 1177

​យ៉ាងហោចណាស់​មនុស្ស​៤៩​នាក់​បាន​ស្លាប់​និងជាង​២០​នាក់​របួស ដោយសារតែ​ធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​បង់​ក្លា​ដែស​នៅក្នុង​រដ្ឋធានី​Kathmandu​នៃ​ប្រទេស​នេ​ប៉ាល់​។ យន្ដហោះ​បាន​ធ្លាក់​កាលពី​ថ្ងៃទី​១២​មីនា ក្រោយ​ចាកចេញ​ពី​រដ្ឋធានី​Dhaka ហើយ​បាន​ធ្លាក់​នៅក្បែរ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​Kathmandu​។ នៅលើ​យន្ដហោះ​មាន​មនុស្ស​សរុប​៧១​នាក់ ៣៣​នាក់​ជា​ជនជាតិ​នេ​ប៉ាល់ ៣២​នាក់​ជនជាតិ​បង់​ក្លា​ដែស ជនជាតិ​ចិន​ម្នាក់ និង​ម៉ាល់​ឌី​វ​ម្នាក់​។ មូលហេតុ​ដែល​បណ្ដាលឲ្យ​ធ្លាក់ នៅ​មិនទាន់​បានបញ្ជាក់​ច្បាស់លាស់​ទេ ប៉ុន្ដែ​តាម​ការ​សេចក្ដីថ្លែងការណ៍​របស់​អាជ្ញាធរ​អាកាស​យានដ្ឋាន​ឲ្យដឹងថា យន្ដហោះ​មិនអាច​បញ្ជា​បានទេ​មុនពេល​ធ្លាក់​៕

ព័ត៌មានផ្សេងទៀត