ស​.​ស​.​យ​.​ក រៀបចំ​សង្ក្រាន្ត​ខេត្ត​បាត់​ដំ​បង​ជា​លើក​ដំ​បូ​ង​

12-03-2018 9:14 pm 999
លោកស សុខា អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា។ រូបថត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នឹង​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជា​លើក​ដំ​បូ​ង នៅក្នុង​ខេត្ត​បាត់​ដំបង​។

​កម្មវិធី​នឹង​ត្រូវធ្វើឡើង​ចាប់​ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុចរង្វ​ង់​មូល​លោកតា​ដំ​បង​គ្រញូង និង​មុខ​វិទ្យា​ល័យ​នេត​យ៉ង់ ក្រុង​បាត់​ដំបង​។​

​លោក ស សុខា អនុប្រធាន​ស​.​ស​.​យ​.​ក ត្រូវបាន​ស្រង់​សម្ដី​ដោយ​គេហ​ទំព័រ​អគ្គស្នងការន​គ​របាល​ជាតិ​ថា ការ​រៀបចំស​ង្ក្រា​ន្ត​ខេត្ត​បាត់​ដំ​បង​នេះ គឺ​ក្នុង​គោល​បំណង​ឲ្យ​យុ​វ​ជន​បាន​ស្គាល់ និង​យល់ដឹង​អំពី​វប្បធ​ម៌ ទំនៀម​ទំ​លា​ប់ ប្រពៃណី​របស់​ខែ្មរ និង​ដើម្បី​កំសាន្តស​ប្បាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​។​

​បើ​តាម​លោក ស សុខា កម្មវិធី​សង្ក្រាន្ត​បាត់​ដំបង នឹង​លើកយក​ល្បែង​ប្រជាប្រិយ​ខ្មែរ​ច្រើន​ប្រភេទ​មកលេង​កំសាន្ត រួម​នឹង​ការតុបតែង​ផ្លែ​ម្នាស់​យក្ស​ផងដែរ​៕
 


ព័ត៌មានផ្សេងទៀត