ពួក​តា​លី​បង់ ​ដណ្តើមបាន​ទីតាំង​បន្ថែម ​ពី​កងកម្លាំង​អា​ហ្វ​ហ្គានី​ស្ថាន​

12-03-2018 3:07 pm
ទាហានអាហ្វហ្គានីស្ថាន

​ពួក​តា​លី​បង់​បាន​លើកគ្នា​ជា​ក្រុម​យ៉ាង​ធំ មក​វាយ​ដណ្តើមយក​ទឹកដី នៃ​ស្រុក​Anar Dara ខេត្ត Farah ភាគ​ខាងលិច នៃ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ជាប់​ព្រំដែន​អ៊ីរ៉ង់​។ ពួក​សកម្មប្រយុទ្ធ​តា​លី​បង់ បាន​វាយ​និង​រឹបអូស​បាន​ទីតាំង​នេះ ពីកងកម្លាំងអាហ្វហ្គានីស្ថាន មក​គ្រប់គ្រង​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​ពួក​តា​លី​បង​បាន​និយាយថា ប៉ូលិស ១៥​នាក់​ត្រូវ​បានសម្លាប់ និង​រថយន្តយោធា​ជាច្រើន​គ្រឿង ត្រូវបាន​រឹបអូស រួមជាមួយ​នឹង​បរិមាណ​គ្រាប់កាំភ្លើង​ដ៏​ច្រើន​ផងដែរ​។ រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ពួក​តា​លី​បង់​បាន​សម្រុក​វាយឆ្មក់ លើ​កងកម្លាំង​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ខេត្ត Farah ជា​ច្រើនលើកច្រើនសារ​ម​ក​ហើយ ក្នុង​បំណង​ដណ្តើមយក​ទឹកដី​នេះ​។​

​នៅក្នុង​ខែមករា​អភិបាលខេត្ត Farah បាន​លាលែង​ពី​តំណែង ដោយ​បន្ទោស​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ និង​អំពើពុករលួយ​។ ប្រជាពលរដ្ឋ​នៅ​ទីក្រុង Farah បាន​ត្អូញត្អែរ​អំពី​សន្តិសុខ​នៅក្នុង​ខេត្ត ដោយបាន​ចោទប្រកាន់​ប៉ូលិស​ខ្លះ​ថា បាន​ចូល​ដៃជើង​ជាមួយ​ពួក​យុទ្ធជន​តា​លី​បង់ តាមរយៈ​ការលក់​អាវុធ​និង​រំសេវ​ឲ្យទៅ​ពួកគេ​៕

ព័ត៌មានផ្សេងទៀត