រុស្ស៊ី​ថា​ បាន​ការពារ​និង​ជម្លៀស​ជន​ស៊ីវិល​ស៊ី​រី​៥២​នាក់​ ចេញ​តំបន់​ក្រុម​ឧទ្ទាម​កាន់កាប់​

12-03-2018 2:36 pm
ជនស៊ីវិលកំពុងភៀសខ្លួនចេញពីទីតាំងរងការវាយប្រហារនៅភាគខាងកើតហ្គូតា

​យោធា​រុស្ស៊ី​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា បាន​ការពារ​និង​ជម្លៀស​ជន​ស៊ីវិល​៥២​នាក់ រួមមាន​ក្មេងៗ​ចំនួន​២៥​នាក់ ចេញពី​ភាគ​ខាងកើត​ហ្គូ​តា តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ស៊ី​រី​។ ការជម្លៀស​នេះ បាន​ធ្វើឡើង ក្រោម​ការ​សម្រសម្រួល​ពី​អាជ្ញាធរ​ក្នុង​តំបន់​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា តំបន់​ហ្គូ​តា ស្ថិតក្រោម​ការប្រយុទ្ធ​គ្នា រវាង​កងទ័ព​ស៊ី​រី​គាំទ្រ​ដោយ​រុស្ស៊ី និង​ក្រុម​ឧទ្ទាម​។ ទ័ព​ស៊ី​រី​ព្យាយាម​បណ្តេញ​ក្រុម​ឧទ្ទាម​ចេញពី​តំបន់​នេះ ហើយ​ពួកគេ​ក៏​ដណ្តើមបាន​ដែនដី​ពី​ក្រុម​ឧទ្ទាម​មួយចំនួន​មកវិញហើយ​ដែរ​។ យ៉ាងណា ក្រុម​ឧទ្ទាម​កាលពីពេល​ថ្មីៗ​នេះ បាន​អះអាង​ការពារ​ដែនដីដែលនៅសេសសល់ ដោយ​មិន​ព្រម​ទម្លាក់អាវុធ​ចុះចាញ់ តាម​លក្ខខណ្ឌ​ដែល​ស្នើ​ដោយ​រុស្ស៊ី​ឡើយ​៕

ព័ត៌មានផ្សេងទៀត