អ្នកបើក​រថយន្ត​ដែល​ប្រជាពលរដ្ឋ​ប៉ង​វាយ​សម្លាប់​ជា​សាស្ត្រាចារ្យ​នៅ​សកលវិទ្យា​ល័​កម្ពុជា​

12-03-2018 9:16 am 4545

​បុរស​ម្នាក់​ដែល​ត្រូវបាន ប្រជាពលរដ្ឋ​វាយ​ស្ទើរតែ​បាត់បង់​ជីវិត ដោយសារតែ​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​រះ​តាម​ដងផ្លូវ ចាប់​ពី​ម្តុំ​ទួល​សង្កែ រហូត​ដល់​ពេទ្យ​លោកសង្ឃ កាលពី​រសៀល​ថ្ងៃ​ទី​១១ មីនា ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ពី​អត្តសញ្ញាណហើយ​។​

​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ជា​ជនរងគ្រោះ​រូប​នេះ មានឈ្មោះ​ស៊ុយ សារ៉េត ជាបណ្ឌិតសាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​កម្ពុជា​។​ ​សមត្ថកិច្ច​បញ្ជាក់ថា លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​

សូមបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រថយន្ត​បង្ក តាំង​ពី​ម្តុំ​វត្ត​ទួល​អស់លោក រហូត​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ដើម្បី​តាម​ស្កាត់​រថយន្ត​បង្ក លុះ​ពេល​រថយន្ត​ឈប់ ប្រជាពលរដ្ឋ​ទាំងនោះ បាន​វាយកម្ទេច​រថយន្ត និង​វាយ​ប៉ង​សម្លាប់ ដោយ​ប្រើ​ដុំឥដ្ឋ ដុំថ្ម គប់​ទៅលើ​អ្នក​បើ​បរ បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​ធ្ងន់ធ្ងរ​ប៉ុន្តែ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក ជួយ​អន្តរាគមន៍​ទាន់ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត