កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន​២៤​នាក់​ស្លាប់ ​ក្នុងការ​ប្រហារ​របស់​ក្រុម​តា​លី​បង់​

11-03-2018 9:03 am

​យ៉ាងហោចណាស់ សមាជិក​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គានី​ស្ថាន ចំនួន​២៤​នាក់ បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ការវាយប្រហារ របស់​ក្រុម​តា​លី​បង់​នៅ​ភាគ​ខាងលិច​នៃ​ខេត្ត​Farah ជាប់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីរ៉ង់ និង​ជា​កន្លែង​ដាំ​អាភៀន ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ ពួក​សកម្មប្រយុទ្ធ​អះ​អា​ថា បាន​វាយប្រហារ​ទៅលើ​ទាហាន ដែល​បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការវាយប្រហារ​នៅ​ស្រុក​Bala Buluk ។​

​គួរ​កត់សំគាល់ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រុម​សកម្មប្រយុទ្ធ​ភាគច្រើន​បានកំណត់​គោលដៅ វាយប្រហារ​លើ​តែ​កងកម្លាំង​សន្តិសុខ ជាង​វាយប្រហា​រលើ​ជន​ស៊ីវិល​។ បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​BBC ឲ្យដឹងថា ពេលនេះ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ បាន​គ្រប់គ្រង​ដែនដី​បន្ថែមទៀត បន្ទាប់ពី​បរទេស ដកទ័ព​ប្រយុទ្ធ​ចេញពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានកា​លពី​ឆ្នាំ​២០១៤៕

ព័ត៌មានផ្សេងទៀត