តោះ​! មក​ស្វែងយល់​​ខ្លះៗ​​ពី​មហាសមុទ្រ​​ប៉ាស៊ីហ្វិក​

10-03-2018 3:42 pm 1848
រូបភាព​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅលើផែនទី

មហាសមុទ្រ​ប៉ាស៊ីហ្វិក (Pacific Ocean) គឺជា​មហាសមុទ្រ​ធំជាងគេ​បំផុត នៅលើ​ផែនដី​។ ឈ្មោះ​របស់​វា គឺ​ចេញ​មកពី​ភាសា​ឡាតាំង "Mare Pacificum" មានន័យថា "​សមុទ្រ​សន្តិភាព​" ("peaceful sea") ដែល​ត្រូវបាន​ដាក់​ដោយ​អ្នកស្រាវជ្រាវ​ជនជាតិ​ព័រ​ទុយ​ហ្គាល់​ឈ្មោះ​Ferdinand Magellan ។ មហាសមុទ្រ​នេះ លាតសន្ធឹង​ចាប់ពី​ខាងជើង​ជាប់​មហាសមុទ្រ​អាក​ទិក រហូតដល់​ខាងត្បូង​ជាប់​ទ្វីបអង់តាកទិក ខាងលិច​ជាប់​ទ្វីប​អាស៊ី និង​អូស្ត្រាលី និង​ខាងកើត​ជាប់​ទ្វីប​អាមេរិក​។​

​វា​មាន​ក្រឡា​ផ្ទៃ ១៦៩.២ លាន​គីឡូម៉ែត្រ​ការ៉េ ដែលជា​ផ្នែក​ធំជាងគេ​បំផុត​នៃ​មហាសមុទ្រ​ពិភពលោក និង​មានទឹក​ប្រមាណ​៤៦%​នៃ​ផ្ទៃ​ទឹក​នៅលើ​ផែនដី និង​ធំ​ជាង​ផ្ទៃដី​ទាំងអស់​នៅលើ​ពិភពលោក​រួមបញ្ចូល​គ្នា​៣២%​។ ខ្សែ​អេក្វាទ័រ​បាន​ពុះ​ចែក​មហាសមុទ្រ​នេះ​ជា​ពីរ​គឺ​៖ មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងជើង​និងមហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​។ អន្លង់​ម៉ា​រី​យ៉ាន(Mariana Trench)នៅ​ភាគ​ខាងលិច​នៃ​មហា​សុ​ទ្រ​ប៉ាស៊ីហ្វិក​ខាងជើង គឺជា​ចំណុច​ជ្រៅ​ជាងគេ​បំផុត​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​និង​ពិភពលោក ដែលមាន​ជម្រៅ​រហូតដល់ ១០,៩១១ ម៉ែត្រ (៣៥,៧៩៨ ហ្វីត​)​៕

​​ដកស្រង់ពីwikipedia

ព័ត៌មានផ្សេងទៀត