ប្រធានាធិបតី​​វ័យក្មេង​​បារាំង​​ធ្វើ​ទស្សនកិច្ច​​ទៅ​ឥណ្ឌា​​៤ថ្ងៃដើម្បី​ពង្រឹង​​ចំណង​មិត្ដភាព​

10-03-2018 11:08 am 976
នាយករដ្ឋមន្ដ្រីឥណ្ឌា(ឆ្វេង)​និងប្រធានាធិបតីបារាំង

​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ានូ​អ៊ែល ម៉ា​ក្រុង បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​ឥណ្ឌា​ហើយ​កាលពី​យប់​ថ្ងៃ​សុក្រ ក្នុងដំណើរ​ទស្សនកិច្ច​បួន​ថ្ងៃ​នៅទីនោះ​។ នៅ​ថ្ងៃ​សៅរ៍​លោក​ម៉ា​ក្រុង​និង​លោក​ណារិ​នដ្រា មូឌី​នាយករដ្ឋមន្ដ្រី​ឥណ្ឌា ត្រូវ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយគ្នា ដែលមាន​កិច្ចព្រមព្រៀង​ជាច្រើន​ត្រូវ​ចុះហត្ថលេខា​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ប្រធានា​ធីបតី​បារាំង​ទៅ​ឥណ្ឌា ក្នុងន័យ​ពង្រឹង​ចំណង​សេដ្ឋកិច្ច នយោបាយ និង​យុទ្ធសាស្ដ្រ​ទ្វេភាគី​រវាង​បារាំង​-​ឥណ្ឌា​។​

​ដោយឡែក​នៅ​ថ្ងៃអាទិត្យ​លោក​មូឌី​និង​លោក​ម៉ាក្រុង នឹង​ធ្វើជា​សហប្រធាន​សន្និសីទ​មួយ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ​២០១៥​។ សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឥណ្ឌា​និង​បារាំង បាន​ឈានដល់​១១​ពាន់​លាន​ដុល្លារ​ក្នុង​ខែមេសា​ឆ្នាំ​២០១៦​ដល់​ខែ​មីនាឆ្នាំ​២០១៧​។ បារាំង​គឺជា​អ្នកវិនិយោគ​ធំ​បំផុត​ទី​៩​នៅក្នុង​ប្រទេស​ឥណ្ឌា​៕

ព័ត៌មានផ្សេងទៀត