អនុ​ប្រធានាធិបតី​​អាមេរិក​ថា​​យុទ្ធសាស្ដ្រ​​ដែល​ប្រើ​​ជាមួយ​​កូរ៉េខាងជើង​​កំពុង​​ដំណើរកា​រ​ហើយ​

10-03-2018 9:59 am 776
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ

​អនុ​ប្រធានាធិបតី​អាមេរិក​លោក​Mike Pence​បាន​និយាយថា ការសម្រេចចិត្ដ​របស់​កូរ៉េខាងជើង​ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី​Donald Trump បង្ហាញឲ្យឃើញថា​យុទ្ធសាស្ដ្រ​របស់​អាមេរិ​កដែល​ប្រើ​ជាមួយ​កូរ៉េខាងជើង កំពុងដំណើរកា​រហើយ​។ លោក​Pence​ថា​អាមេរិក​បានចាប់ផ្ដើម​កា​រងារ​នេះ​តាំងពី​ចំណុចសូន្យ រហូត​ទទួលបាន​លទ្ធផល​ដូច​ពេលនេះ តែ​យ៉ាងណាក៏ដោយ​អាមេរិក​នៅតែ​បន្ដ​រក្សា​សម្ពាធ​ដាក់​លើ​កូរ៉េខាងជើង រហូត​គោលបំណង​រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​បានសម្រេច​។​

​គួរ​បញ្ជាក់ថា កិច្ច​ជំនួប​រវាង​លោក​Donald Trump ជាមួយ​លោក​Kim Jong-un ដែល​គ្រោង​ធ្វើ​នៅ​ខែឧសភា​ខាងមុខ ត្រូវបាន​អ្នកតាមដាន​ស្ថានការណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ វា​ក៏​ជា​រឿង​នឹកស្មាន​មិន​ដល់​ព្រោះ​មេដឹកនាំ​ទាំងពីរ​ធ្លាប់បាន​វាយប្រហារ​គ្នា​ដោយ​ពាក្យសម្ដី​មិន​ប្រណី​មាត់​កាលពី​ឆ្នាំ​២០១៧ ដែល​ស្ទើរតែ​ផ្ទុះអាវុធ​ទៅហើយ​។ តែ​យ៉ាងណាមិញ​នេះ​គឺជា​រឿង​ល្អ​មួយ​ដែល​អន្ដរជាតិ​កំពុង​ចង់បាន ហើយក៏​ជា​កិច្ចការ​ដ៏​សំខាន់​សម្រាប់​លោក​ដូណាល់ ត្រាំ​៕

ព័ត៌មានផ្សេងទៀត