ជប៉ុន​៖​​កូរ៉េខាងជើង​​ប្ដូរ​ឥរិយាបថ​​ព្រោះតែ​​សម្ពាធ​ពី​​ជប៉ុន អាមេរិក កូរ៉េខាងត្បូង​​និង​អន្ដរជាតិ​

09-03-2018 10:24 am 1098
នាយករដ្ឋមន្ដ្រីជប៉ុន​លោកស៊ីនហ្ស៊ូ​ អាបេ

នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​០៩​មីនា​នេះ​ថា ការផ្លាស់ប្ដូរ​គោលជំហ​រ​របស់​កូរ៉េខាងជើង គឺជា​លទ្ធផល​នៃ​ការដាក់​សម្ពាធ​ពី​ជប៉ុន អាមេរិក កូរ៉េខាងត្បូង និង​សហគមន៍​អន្ដរជាតិ​។ លោក​ប្ដេជ្ញា​ថា​នឹង​បន្ដ​សហការ​ជាមួយ​អាមេរិក ដើម្បីឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែ​រ​។ លោក​អាបេ​បញ្ជាក់ដែរថា លោក​នឹងធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក​នៅ​ដើម​ខែក្រោយ ដើម្បី​បើក​កិច្ចប្រជុំ​ជាមួយ​លោក​ដូណាល់ ត្រាំ​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក​ត្រាំ​។ លោក​ស៊ីន​ហ្ស៊ូ អាបេ​នៅតែ​បង្ហាញ​ជំហរ​រួមដៃ​ជាមួយ​លោកត្រាំ ដើម្បី​ដោះស្រាយ​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត