មី​យ៉ាន់​ម៉ា​ថា​​ខ្លួន​ក៏​ចង់ឃើញ​​​ភស្ដុតាង​​ពិតប្រាកដ​​នៃ​អំពើ​​​ប្រល័យ​ពូជសាសន៍​​ដែរ​

09-03-2018 9:55 am 689
រូបភាព​បង្ហាញ​ពីភូមិ​​ក្រុមរ៉ូហ៊ីងយ៉ា​​ដែលត្រូវបាន​ដុតបំផ្លាញ

​ថ្មីៗ​នេះ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោក​Zeid Ra’ad al-Hussein​បាន​និយាយថា លោក​ពិតជា​សង្ស័យ​យ៉ាងខ្លាំង​ពី​សកម្មភាព​ប្រល័យពូជសាសន៍ ដែល​យោធា​មី​យ៉ាន់​ម៉ា​បានធ្វើ​ប្រឆាំងនឹង​ក្រុម​ជនជាតិ​ភាគតិ​នៅ​ក្នុងប្រទេស​របស់គេ​។ លោក​Zeid​បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ថា មាន​ការប៉ុនប៉ង​ដោយ​ចេតនា​ពី​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ដើម្បី​បំផ្លាញ​ភស្ដុតាង​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។

​ប៉ុន្ដែ​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​មី​យ៉ាន់​ម៉ា​បាន​ឆ្លើយតប​ថា មាន​លេចលឺ​ការចោទប្រកាន់​ជាច្រើន​លើកឡើងថា មី​យ៉ាន់​ម៉ា​ចង់​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​នៅ​មី​យ៉ាន់​ម៉ា​។ ប៉ុន្ដែ​លោក​ទីប្រឹក្សា​បាន​បញ្ជាក់ថា លោក​ធ្លាប់​និយាយ​ពីមុន ហើយ​ពេលនេះ​លោក​សូម​និយាយ​ម្ដងទៀត វា​មិនមែនជា​គោលនយោបាយ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ឡើយ​។ ទោះបីជា​មាន​ការចោទប្រកាន់​បែបនេះ​ក្ដី ប៉ុន្ដែ​មី​យ៉ាន់​ម៉ា​ក៏​ចង់ឃើញ​ភស្ដុតាង​ច្បាស់លាស់​យកមក​បង្ហាញ​ដែរ កុំ​និយាយ​តែ​មាត់​ហើយ​អះអាងថា​ជា​ការពិត​នោះ​៕

ព័ត៌មានផ្សេងទៀត