ហ្ស៊ី​មបា​វ៉េ​ថា​​ស្រោមអនាម័យ​​ដែល​នាំចូល​​ពី​ចិន​​តូច​ពេក​​ពិបាក​ប្រើប្រាស់​

02-03-2018 10:34 am 5321
រូបភាព​​នៅរោងចក្រ​ផលិត​ស្រោម​អនាម័យ

​ហ្ស៊ី​មបា​វ៉េ​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស ដែលមាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ខ្ពស់​នៅក្នុង​ពិភពលោក​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ មានតែ​ស្រោមអនាម័យ​ប៉ុណ្ណោះ​ដែល​អាចជួយ​បាន​។ ប៉ុន្ដែ​ទោះជា​ខ្លួន​ជា​ប្រទេស​ដែលមាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ខ្ពស់​ក៏ដោយ ស្រោមអនាម័យ​ភាគច្រើន​នៅ​ហ្ស៊ី​មបា​វ៉េគឺ​នាំចូល​ពីចិន​។​

​ពាក់ព័ន្ធ​ករណីនេះ​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​ហ្ស៊ី​មបា​វ៉េ បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ចាប់ផ្ដើម​ផលិត​ស្រោមអនាម័យ​ដោយ​ខ្លួនឯង​វិញ បន្ទាប់ពី​មានការ​លើកឡើងថា​ស្រោមអនាម័យ​ដែល​នាំចូល​ពី​ចិន​មាន​ទំហំ​តូច​ពេក​។ លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា យុវជន​ហ្ស៊ី​មបា​វ៉េ​មាន​ស្រោមអនាម័យ​តាម​ការចង់បាន​ហើយ ប៉ុន្ដែ​ហ្ស៊ី​មបា​វ៉េ​មិនបាន​ផលិត​វា​ដោយ​ខ្លួនឯង​ឡើយ​។ ម្យ៉ាង​ស្រោម​នាំចូល​ពី​ចិន បុរស​មួយចំនួន​នាំគ្នារ​អ៊ូ​ថា​វា​តូច​ពេក​។ អ៊ីចឹង​ទេ​ក្រុមហ៊ុន​ក្នុងស្រុក​គួរតែ​ចាប់ផ្ដើម​ផលិត​ស្រោមអនាម័យ​ដោយ​ខ្លួនឯង​ហើយ​។​

​ឆ្លើយតប​នឹង​ការលើកឡើង ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​របស់​ចិន​បាន​បញ្ជាក់ថា គេ​អាច​ផលិត​ស្រោម​ក្នុង​ទំហំ​ផ្សេងទៀត​បាន គឺ​អាចមាន​ទំហំ​ធំ​ជាង​មុន​ទៅតាម​តម្រូវការ​។ ក្រុមហ៊ុន​បានចាប់ផ្ដើម​ស្ទង់​មតិ​អ្នកប្រើប្រាស់​នៅ​ហ្ស៊ី​មបា​វ៉េ មុននឹង​ផលិត​ស្រោមអនាម័យ​ដែលមាន​ទំហំ​ថ្មី​ក្នុងពេល​ឆាប់ៗ ផ្គត់ផ្គង់​ទៅ​ហ្ស៊ី​មបា​វ៉េ​៕

ព័ត៌មានផ្សេងទៀត