លោក​សំបូរ ម៉ាន់​ណា​រ៉ា​៖​​របប​ប្រល័យពូជសាសន៍​​ជំរុញ​ឲ្យ​ខ្ញុំ​បង្រៀន​ប្រវត្តិសាស្ត្រ​​ជាង​៣០​ឆ្នាំ​​

23-02-2018 11:38 am 1341

​លោក​សំបូរ ម៉ាន់​ណា​រ៉ា ជា​កូនច្បង ក្នុងចំណោម​បងប្អូន​៦​នាក់ ប៉ុន្តែ​២​នាក់ រួមទាំង​ឪពុក​របស់លោក​ផង បាន​ស្លាប់​នៅក្នុង​សង្គ្រាម​។ ដោយសារ​ចង់​ស្នង​ដំណែង​ពី​ឪពុក ដែល​ធ្លាប់ជា​គ្រូបង្រៀន និង​ដើម្បី​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ផង លោក​បាន​សម្រេចចិត្ត​ចាប់​អាជីព ជា​គ្រូបង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​តាំងពី​ឆ្នាំ​១៩៨៣​។ មាន​ស្រុកកំណើត​នៅ​ភ្នំពេញ លោក​សំបូរ ម៉ាន់​ណា​រ៉ា បាន​ចាកចោល​ប្រទេស​កំណើត អស់​ពេល​ជាច្រើន​ឆ្នាំ ទៅ​បន្ត​ការសិក្សា បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​អាមេរិក​។ បច្ចុប្បន្ន ក្រៅពី​អាជីព​ជា​គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិសាស្ត្រ លោក​ម៉ាន់​ណា​រ៉ា ក៏មាន​តួនាទី​ជា​សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ផងដែរ បន្ទាប់ពី​លោក​ចូលនិវត្តន៍​ពី​ស្ថាប័ន​ក្រសួង​អប់រំ​។​

សាស្ត្រាចារ្យ​វ័យ​ជាង​៦០​ឆ្នាំ​រូបនេះ បាន​ប្រាប់​វិទ្យុ​វាយោ​ថា មូលហេតុ​សំខាន់ ជំរុញ​ឲ្យ​លោក​បង្រៀន ប្រវត្តិសាស្ត្រ​មិន​ផ្លាស់ប្តូរ គឺ​ក្រៅពី​ចង់​បន្ត​អាជីព​របស់​ឪពុក លោក​ចង់​សិក្សា​ឲ្យបាន​ស៊ីជម្រៅ​លើ​ប្រវត្តិសាស្ត្រ​ខ្មែរ ដើម្បី​គាស់​រំលើង​ប្រភព​ដ៏​ផូរផង់​របស់​ខ្មែរ ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ចេះ​ស្រឡាញ់​ជាតិ​សាសន៍​ឯង​។ លោក​ថា ព្រោះតែ​ការមិន​ស្គាល់​និង​ការបាត់បង់​ការ​គិតពិចារណា ពី​ប្រវត្តិ​ដ៏​ត្រចះត្រចង់ ទើប​ធ្វើឲ្យ​ខ្មែរ​ក្លាយជា​ឃាតករ សម្លាប់​ខ្មែរ​គ្នាឯង​កាលពី​សង្គ្រាម​ឆ្នាំ​១៩៧៥​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​សំបូរ ម៉ាន់​ណា​រ៉ា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​៖

ព័ត៌មានផ្សេងទៀត