ក្មេងប្រុស​ម្នាក់​ជាប់គាំង​នៅ​គ​ន្លាត​ជញ្ជាំង​ថ្ម​៣​ថ្ងៃ​គ្មាន​អ្នក​ដឹង​

19-02-2018 2:57 pm 5183

​ជា​រឿង​គួរឲ្យ​សង្វេគ​បំផុត ដែល​ក្មេងប្រុស​ម្នាក់ បាន​ជាប់​ខ្លួន​នៅក្នុង​ប្រឡោះ​ជញ្ជាំង​ថ្ម រយៈពេល​៣​ថ្ងៃ ដោយ​គ្មាន​អ្នកណា​ដឹង និង​ចាប់អារម្មណ៍ ចំពោះ​សម្រែក​យំ​ស្រែក ឲ្យជួយ​ពី​ក្មេងរងគ្រោះ​រូបនេះ​។​

​បើ​តាម​ប្រភព​ព័ត៌មាន ឲ្យដឹងថា ក្មេងប្រុស​ម្នាក់​នេះ មាន​អាយុ ១២ ឆ្នាំ រស់នៅ​ក្នុង​តំបន់ Oduduwa នៃ​រដ្ឋ Ondo ប្រទេស​នី​ហ្សេ​រី​យ៉ា​។ ក្មេងប្រុស​ម្នាក់​នេះ បាន​រត់​លេង​ចូល​ក្នុង​ចន្លោះ​ជញ្ជាំង​ផ្ទះ និង​របង​គម្លាត ៣០​សង់ទីម៉ែត្រ ហើយក៏​បាន​ជាប់គាំង នៅក្នុង​នោះ​តែម្តង​។​

​រយៈពេល​៣​ថ្ងៃ ទើប​មាន​ប្រជាពលរដ្ឋ​អ្នក​ជិតខាង បានលឺ​សូរ​សម្លេង​ចម្លែក ក៏​បាន​នាំគ្នា​ស្វែងរក​មើល ខណៈនោះ ពួកគេ​ពិតជា​ស្លុតរន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ឃើញ​ក្មេងប្រុស​ម្នាក់​កំពុង​ជាប់គាំង​នៅ​ក្នុង​ចន្លោះ​ដ៏​តូចចង្អៀត​នោះ ។​
​ប៉ូលីស​បាន​វាយ​កម្ទេច​របង​ផ្ទះ និង​ទាញ​ក្មេង​ប្រុស​នោះ ដែល​គ្របដណ្តប់​ដោយ​ធូលី ដោយ​សុវត្ថិភាព​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត