បច្ចេកទេស​សាក​មែក សម្រាប់​ដំណាំ​ឈើ​ហូប​ផ្លែ​ផ្សេងៗ​

14-02-2018 11:26 am

​ការ​សាក (Air Layerage) ជាការ​បំបែក​ពូជ​រុក្ខជាតិ​ដោយ​ប្រើ​ប្រភេទ​វិធី​មួយ ដែល​ធ្វើឱ្យ​មែក​រុក្ខជាតិ​កើត​ឫស​ក្នុង​ខណៈ​ដែល​នៅ​ជាប់​នឹង​ដើម​មេ ។ ពេល​មែក​ចេញ​ឫស​ល្អ ហើយ​ក៏​កាត់​ទៅ​ផ្សាំ ដាំ ឬ​យក​ទៅ​ដាំ​តែម្តង​ក៏បាន ។​

​ជំហាន​ទី​មួយ ៖ ការ​សាក គឺ​ការ​អង្កន់​បរិវេណ​ក្រោម​ថ្នាំង ហើយ​បកសំបក​ចេញ ព្រមទាំង​យក​សរសៃ​នាំ​ចេញ​ផង ។​

​ជំហាន​ទី​ពីរ ៖ ជាការ​នាំ​យក​ដី​មក​ហ៊ុម​បរិវេណ ដែលចៀរ​សំបក​ចេញ ដោយ​រុំ​ផ្នែក​លើ​ចុះ​មកក្រោម មុន​ហ៊ុម​ដី​នេះ អាច​ប្រើ Hormone សម្រាប់​ជំនួយ​ការចេញ​ឫស​ត្រង់​កន្លែង​កាត់​ផ្នែក​លើ ។​

​ជំហាន​ទី​បី ៖ យក​ស្រកីដូង​ដែល​បាន​ត្រាំ​ទឹក​មុន ២-៣​ថ្ងៃ ហ៊ុម​ជុំវិញ​ដី ហើយ​ចងឱ្យ​ណែន ។​

​ជំហាន​ទី​បួន ៖ ក្រោយពេល​ហ៊ុម ស្រី​ដូង​រួចហើយ ហ៊ុម​ផ្លាស្ទិ​ក​ជាន់ក្រៅ​មួយ​ជាន់​ទៀត ដើម្បី​ជួយ​សម្រួល​នូវ​ភាព​សើ​ម ។​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី​សៀវភៅ​បច្ចេកទេស​កសិកម្ម របស់​ក្រសួង​កសិកម្ម ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦)

ព័ត៌មានផ្សេងទៀត