ឥទ្ធិពល​ព្យុះ​សាន់​បា​នឹង​ធ្វើឲ្យមាន​ភ្លៀងធ្លាក់​នៅ​ខេត្ត​មួយចំនួន​

14-02-2018 9:47 am 630

​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ​ឲ្យដឹងថា ព្យុះ​ទី​២​ឈ្មោះ​សាន់​បា​(SANBA) ដែល​កើតឡើង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី​១២​ខែ​កុម្ភៈ បាននិងកំពុង​រំកិល​ខ្លួន ឆ្ពោះ​មក​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​។ បើតាម​ការព្យាករណ៍ ព្យុះ​នេះ​នឹង​ធ្វើដំណើរ ចូលមក​សមុទ្រ​ចិន​ខាងត្បូង ហើយ​និង​ថយ​ឥទ្ធិពល នៅពេល​វា​មកដល់​កៀក​នឹង​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម នៅ​យប់​ថ្ងៃទី​១៧​ខែ​កុម្ភៈ​។ 

​ស្ថានភាព​បែបនេះ អាច​នឹង​ធ្វើឲ្យមាន​ភ្លៀងធ្លាក់​កក់ខែ​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​១៨​ដល់​២២​ខែ​កុម្ភៈ នៅតាម​បណ្តា​ខណ្ឌ ស្រុក​មួយចំនួន​នៃ​រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​បណ្តា​ខេត្ត​នៅ​តំបន់ឆ្នេរ​៕

ព័ត៌មានផ្សេងទៀត