ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 នៅ​សៀមរាប​ចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​

14-02-2018 9:37 am 213

​កម្មវិធី​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ Tiger Street Football Festival 2018   បាន​កក្រើក​ក្រុង​សៀមរាប​ដោយ​មាន​ការចូលរួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ក្រោយ​ពី​ពិធី​ប្រកាស​ជើង​ឯកនៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​សៀមរាប​នៅ​ថ្ងៃទី ១០ ដល់ ១១ ខែ​កុម្ភៈ ឆ្នាំ ២០១៨​។

​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដែល​មកពី​ស្រុក​ផ្សេងៗ នៅក្នុង​ខេត្ត​សៀមរាប បាន​នាំគ្នា​មក​ចូលរួម​កម្មវិធី​ពិសេស របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​លក្ខណៈ​គ្រួសារ  និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំគ្នា​រង់ចាំ ទស្សនា​កម្មវិធី​នេះ ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​លក់​ក្នុង​តម្លៃ​ប្រូ​ម៉ូ​សិន​ពិសេស  រី​ឯ​អ្នកខ្លះ​ទៀត​ជជែក​គ្នា​លេង​យ៉ាង​សប្បាយរីករាយ​។

​កម្មវិធី​ពិសេស​នេះ​បាន​ចាប់ផ្តើម​ចាប់ពី​ម៉ោង ៨ យប់​តទៅ​ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្រាបៀ​រថៃហ្គ័​រ​។ ការប្រគំ​តន្ត្រី​នេះ​មាន​ការចូលរួម​ពី​សំណាក់​កំពូល​តារា​ចម្រៀង​ល្បីៗ​ជាច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​ដូចជា លោក ខេមរៈ សិរី​មន្ត អ្នកនាង សុគន្ធ នីសា លោក ណុប បាយ​រិទ្ធិ លោក នី រតនា កញ្ញា ឈិន រតនៈ កញ្ញា ម៉ុង ចន្ទ​កញ្ញា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ឆន សុវណ្ណ​រាជ កញ្ញា សួស វី​ហ្សា កញ្ញា សុខ ស៊ី​ឡា​លីន និង លោក ឃី សុគន្ធ  ដែល​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង និង​បទ​ញ៉ាក់​ជាច្រើន​បទ​ដែល​បាន​ធ្វើឲ្យ​អ្នក​ចូលរួម​មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង ជាពិសេស​រាំ​កម្សាន្ត ច្រៀង​តាម និង​ស្រែក​ហ៊ោ​គ្រប់គ្នា​ពេញ​មុខ​ឆាក​តន្ត្រី​យ៉ាង​កក្រើក​ក្រុង​សៀមរាប​នា​ត្រី​កាលនោះ​។

​ចំពោះ​សកម្មភាព​ផ្សេងៗ​នៃ​ព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ នៅ​ខេត្ត​សៀមរាប សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ស្រាបៀ​រថៃហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

ព័ត៌មានផ្សេងទៀត