មិត្ដភក្ដិ​​អតីត​ប្រធានាធិបតី​​កូ​រ៉េ​ខាងត្បូង​​តុលាការ​​កាត់ទោស​​ដាក់ពន្ធនាគា​រ​​២០​ឆ្នាំ​

14-02-2018 8:46 am 423
អ្នកស្រី​​ឆ​យ​​ពេលស្ថិត​ក្នុងតុលាការ

​តុលាការ​កូរ៉េខាងត្បូង​បាន​កាត់ទោស​អ្នកស្រី​ឆ​យ ស៊ុន​ស៊ី​ល មិត្ដភក្ដិ​ជិតស្និទ្ធ​អ្នកស្រី​ប៉ាក គុន​ហេ​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ឲ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ​ករណី​ប្រព្រឹត្ដ​អំពើពុករលួយ​។ តុលាការ​បានសម្រេច​ប្រកាស​សាលក្រម​កាលពី​ថ្ងៃ​អង្គារ ដោយ​ចោទប្រកាន់​អ្នកស្រី​ឆ​យ​ពីបទ​សូកប៉ាន់ ការជ្រៀតជ្រែក និង​រំលោភ​អំណាច​។ តុលាការ​ក៏​រកឃើញថា​អ្នកស្រី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​លុយ​១៦​លាន​ដុល្លារ​ផងដែរ​។​

​សូមបញ្ជាក់ថា អ្នកស្រី​ឆ​យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រួម​ដៃ​ជាមួយ​អ្នកស្រី​ប៉ាក គំរាម​យកប្រាក់​រាប់សិប​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​នានា រួមទាំង​ក្រុមហ៊ុន​សាម​សុង​ផង​។ តែ​កន្លងមក​អ្នកស្រី​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់​៕

ព័ត៌មានផ្សេងទៀត