នៅទីបំផុត! ផ្លូវដែកកម្ពុជា-ថៃ ពីក្រុងបាងកក ប្រទេសថៃ មកកាន់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានសាងសង់រួចរាល់ជាស្ថាពរហើយ នៅថ្ងៃទី១៣ កុម្ភៈនេះ។ នេះបើតាមសេចក្ដីប្រកាសផ្លូវការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ដើម្បីឆ្លើយតប និងការចូលរួមកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងកាត់បន្ថយគ្រោះថ្នាក់ព្រមទាំងការកកស្ទះចរាចរណ៍ ក្រសួងសាធារណការគ្រោងដាក់ដំណើរការសាកល្បង នូវការផ្ដល់សេវាដឹកជញ្ជូនតាមផ្លូវដែកនេះ នៅមុនឱកាសចូលឆ្នាំខ្មែរ។