ទូរទស្សន៍​​សាម​សុង Smart TV ប្រចាំឆ្នាំ​២០១៨ រចនា​ទ្បើង​ដើម្បីឲ្យ​​ជីវិត​​​អ្នក​កាន់តែ​ទំនើប​

13-02-2018 6:11 pm 433
ទូរទស្សន៍​​សាម​សុង Smart TV ប្រចាំឆ្នាំ​២០១៨

​ថ្មីៗ​នេះ​ក្រុមហ៊ុន​សាម​សុង​បានប្រកាស ពី​លក្ខណៈពិសេស​ថ្មី​របស់​ទូរទស្សន៍ Smart TV ប្រចាំឆ្នាំ ២០១៨ ហើយ​អ្វីដែល​គួរឲ្យ​កត់សម្គាល់នោះ គឺ​ការតភ្ជាប់​ឧបករណ៍​សាម​សុង​ផ្សេងៗ​គ្នា ដើម្បី​បង្កើតជា​បណ្តាញ​ប្រើប្រាស់​មួយ​ដែល​ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​។

​ភាពងាយស្រួល​ក្នុង​ការភ្ជាប់​ទំនាក់ទំនង និង​ចែករំលែក

​ជាមួយនឹង​កម្មវិធី SmartThings អ្នកនឹង​អាច​ទទួល​ពត៌មាន​ទាំងអស់​ដែល​អ្នកត្រូវការ​ដើម្បី​រីករាយ​ក្នុងការ​ទស្សនា​ទូរទស្សន៍​របស់​អ្នក​បាន​យ៉ាង​ឆាប់រហ័ស​។ អ្នក​ក៏​អាច​បញ្ជា​ទូរទស្សន៍​តាម​កម្មវិធី​នៅលើ​ទូរស័ព្ទ​ដែល​កាន់តែ​មាន​ភាពងាយស្រួល ព្រោះ​កម្មវិធី SmartThings ជួយ​ឲ្យ​ទូរទស្សន៍​របស់​អ្នក​ចងចាំ Wi-Fi ឧបករណ៍​ចាក់​កម្សាន្ត​កម្មវិធី​ដែល​អ្នក​ពេញចិត្ត និង​ព័ត៌មាន​ផ្សេងៗ​នៅលើ​គណនី​នៅលើ​ទូរស័ព្ទដៃ​សាម​សុង បាន​យ៉ាង​ឆាប់រហ័ស​។

​លក្ខណៈពិសេស​មួយទៀត​គឺ​សមត្ថភាព​ក្នុង​ការចូល​ទៅកាន់​កម្ម​វិធី​វីដេអូ ដែល​អ្នក​ពេញចិត្ត​ដោយ​ស្វ័យប្រវត្តិ​។ អ្នក​ក៏​អាច​ជ្រើសរើស​កម្មវិធី​ដែល​អ្នក​ចង់​ផ្ទេរ​ព័ត៌មាន​លម្អិត​ទៅ​ហើយ​កម្មវិធី SmartThings នឹង​ចូលទៅ​បើក​កម្មវិធី​វីដេអូ​ទាំងនោះ ដោយ​ស្វ័យប្រវត្តិ​នៅលើ​ទូរទស្សន៍​សាម​សុង Smart TV ។​

​សម្លេង ដែលជា​ជំនួយការ​ក្នុង​ការរស់នៅ

​ក្រុមហ៊ុន​សាម​សុង​បាន​ផ្តល់នូវ​ជម្រើស​ជាច្រើន​ដល់​ពួកយើង ក្នុង​ការរីករាយ​ជាមួយ​កម្មវិធី​កម្សាន្ត​ដ៏​អស្ចារ្យ​។ បច្ចេកវិទ្យា​មួយ​ក្នុងចំណោម​បច្ចេកវិទ្យា​ចុងក្រោយ និង​ទំនើប​របស់​ក្រុមហ៊ុន​សាម​សុង​គឺ​តាមរយៈ​ការប្រើប្រាស់​សម្លេង​“Bixby” ។ Bixby ដែលជា​ជំនួយការ​ដ៏​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន​សាម​សុង នឹង​ដាក់បញ្ចូល​ក្នុង​ទូរទស្សន៍​ទំនើបៗ​របស់​សាម​សុង​ក្នុង​ស៊េរី​ឆ្នាំ​២០១៨​។

​ឧទាហរណ៍ អ្នក​អាច​សួរ​Bixby ឲ្យ​ប្តូរ​ប៉ុស្ដិ៍​ទូរទស្សន៍ ឬ​ចាក់​បទ​ចម្រៀង​បាន​យ៉ាង​ងាយស្រួល​។ អ្នក​ថែមទាំង​អាច​សួរ Bixby ឲ្យធ្វើ​ការងារ​ពិបាកៗ​ដូចជា ការស្វែងរក​ខ្សែភាពយន្ត​ដែល​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​រាយការណ៍​ព័ត៌មាន ឬ​អាកាសធាតុ គ្រប់គ្រង​គ្រឿង​អេ​ទ្បិ​ច​ត្រូ​និក​ក្នុងផ្ទះ ឬ​បង្ហាញ​រូបថត​ថ្មីៗ​របស់​អ្នក​លើ​អេក្រង់​។ នេះ​សរ​បញ្ជាក់ថា Smart TV មានលទ្ធភាព​លើសពី​ទូរទស្សន៍​ធម្មតា​។

​ជាមួយ​កម្មវិធី​SmartThings និង Bixby ទូរទស្សន៍​គឺជា​ផ្នែក​មួយ​នៃ​ការតភ្ជាប់​ឧបករណ៍​ជាច្រើន​ដើម្បី​បង្កើតជា​បណ្តាញ​ទំនាក់ទំនង​គ្នា​របស់​ក្រុមហ៊ុន​សាម​សុង​។ ឥ​ទ្បូ​វ​នេះ​ទូរទស្សន៍ Smart TV ប្រចាំឆ្នាំ ២០១៨ អាចអនុវត្ត​មុខងារ​និង​សកម្មភាព​ជាច្រើន​ដើម្បី​ផ្តល់នូវ​បទពិសោធន៍​ដ៏​ទំនើប​អស្ចារ្យ​។ បណ្តាញ​ប្រើប្រាស់​ទាំងនេះ​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់ ហើយ​ទូរទស្សន៍​សាម​សុង Smart TV គឺជា​អ្នក​ផ្តល់នូវ​បទពិសោធន៍​ដ៏​វិសេសវិសាល​នេះ​។

​យើង​សង្ឃឹមថា បច្ចេកវិទ្យា​ពិសេស​សម្រាប់​ទូរទស្សន៍​សាម​សុង Smart TV ប្រចាំឆ្នាំ ២០១៨​ទាំងអស់នេះ នឹង​មកដល់​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ​៕

ព័ត៌មានផ្សេងទៀត