លោក​​ហ៊ុន​ សែន​​កំពុង​​ឈឺ​ក្បាល​​នឹង​​មន្ត្រី​​មិន​​ចេះអនុវត្ត​​​ច្បាប់​​ ចាំ​​តែ​​​បទ​​បញ្ជា​​

13-02-2018 3:55 pm 1906
  ស្តាប់
ស្តាប់ជាសំឡេង

​អាច​ថា​ជា​បញ្ហា​ចាក់​ឬ​ស និង​កើតឡើង​ដដែលៗ ចំពោះ​មន្ត្រី​មិន​អនុវត្ត​ច្បាប់​រឺ​មិនចេះ​ធ្វើការ ចាំ​ស្តាប់​តែ​បញ្ជារ​។ បញ្ហា​នេះ​នាំឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ក៏​ឈឺក្បាល​មិនតិច​ដែរ​និង កំពុងមាន​ចម្ងល់​ថា ហេតុអ្វី​មន្ដ្រី​មាន​សមត្ថកិច្ច​មិន​អនុវត្ត​តាមច្បាប់​ដែលមាន​ស្រាប់ បែរជា​ចាំតែ​អនុវត្តតាម​បទបញ្ជា​របស់លោក​។

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ បានចេញ​បទបញ្ជា​ផ្ទាល់មាត់​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទ​លើ្មស​ផ្សេងៗ ដូចជា​ឱ្យ​បង្ក្រាប​បទល្មើស​ជល់​មាន់ នៅ​ខេត្តកណ្ដាល បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​អ្នកបើកបរ​ខុសច្បាប់​ចរាច​រណ៍ ជាពិសេស​ថ្មីៗ​នេះ​លោក​បញ្ជា​ឱ្យ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ និង​ត​ទ្រុង​ខុស​បច្ចេកទេស​ជាដើម​។​

​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ឱ្យ​សិស្ស​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ចម្ងល់​ថា តើ​មន្ត្រី​កំពុង​អនុវត្តន៍​ច្បាប់ ឬ​អនុវត្ត​បទបញ្ជា ដោយ​លោក​សង្កត់ធ្ងន់ថា ច្បាប់​មាន​ហើយ​មិន​ព្រម​នាំគ្នា​ធ្វើ បែរជា​នៅ​រង់ចាំ​បទបញ្ជា​របស់លោក​ទើប​នាំគ្នា​ធ្វើ​។ ការធ្វើ​បែបនេះ ជា​ចំណុច​មួយ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រព័ន្ធគ្រប់គ្រង​មួយ ................

​សំឡេង​៖

​ចម្ងល់​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ​ក៏​ជា​ចម្ងល់​របស់​មហាជន​ដែរ​ពីព្រោះ​កន្លងមក​ឱ្យតែ​មាន​បញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ទើប​មន្ត្រី​មាន​សមត្ថកិច្ច​ចុះ​អនុវត្ត​។ ជាក់ស្ដែង​ដូចជា​រឿង​បង្ក្រាប​រថយន្ត​ដឹក​លើស​ទម្ងន់ និង​ត​ទ្រុង​ខុស​បច្ចេកទេស​ជាដើម ទាល់តែ​លោក​បញ្ជា ទើប​សមត្ថកិច្ច​ចុះ​អនុវត្ត​ទូទាំងប្រទេស ឃាត់​បាន​រថយន្ត​ទាំងនេះ​ជាច្រើន​គ្រឿង​។ 

​នាយករដ្ឋមន្ត្រី​រូបនេះ បាន​គូសបញ្ជាក់ថា បញ្ហា​ឡាន​ដឹក​លើស​ទម្ងន់ និង​ត​ទ្រុង​ខុស​បច្ចេកទេស​នេះ ពីមុន​ធ្លាប់​កើតមាន​ម្ដង​រួចមកហើយ ដោយ​លោក​ចង់ឱ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ដែលមាន​ដោយ​ខ្លួនឯង មិនចាំបាច់​ទាល់​លោក​បញ្ជា​ទើប​ធ្វើ​នោះទេ​។ លោក ហ៊ុន សែន ក៏បាន​ដាក់​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចុះទៅពិនិត្យ យានដ្ឋាន​ដែល​លួច​កែច្នៃ​រថយន្ត​ខុសច្បាប់​ទាំងអស់ នឹង​ឈានទៅ​បិទ​អាជីវកម្ម​ដែល​បំពាន​នឹង​បម្រាម​ច្បាប់​រដ្ឋ​ផងដែរ​។​

ព័ត៌មានផ្សេងទៀត