បញ្ជូន​កូនប្រសា​លោក Trumpទៅ​មន្ទីរពេទ្យក្រោយ​បើក​ស្រោមសំបុត្រមាន​ផ្ទុក​ម្សៅ​ពណ៌​ស​

13-02-2018 3:00 pm 1355
លោកDonald Trump Jrនិងភរិយាលោកស្រី​Vanessa Trump

​កូនប្រសា​ស្រី​របស់លោក Donald Trump ប្រធានាធិបតី​អាមេរិក លោកស្រី​Vanessa Trump ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ បន្ទាប់ពី​មាន​អាការ​មិន​ស្រួល ក្អក​និង​ចង់​ក្អួត ក្រោយ​បើក​ស្រោមសំបុត្រ​មួយ ដែលមាន​ផ្ទុក​ម្សៅ​ពណ៌​ស កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។​

​យ៉ាងណាក៏ដោយ លោកស្រី Vanessa Trump ត្រូវជា​ភរិយា​កូនប្រុស​ច្បង​លោក​Trump​ឈ្មោះ Donald Trump Jr មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះទេ បន្ទាប់ពី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Trump ។ លោក Trump ក៏បាន​បរិហារ​អ្នក​ដែល​ប្រព្រឹត្តិ​អំពើ បង្កឲ្យមាន​ការ​ភ័យ​ស្លន់ស្លោ ចំពោះ​កូនប្រសា​របស់គាត់​ផងដែរ ហើយ​បញ្ហា​នេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​៕​

ព័ត៌មានផ្សេងទៀត