អតីត​សកម្មជន​មាតា​ធម្មជាតិ​២​រូប ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ហើយ​

13-02-2018 12:15 pm 1558

​លោក ហ៊ុន វណ្ណ​: និង លោក ឌឹ​ម គុន​ឌី អតីត​សកម្មជន​មាតា​ធម្មជាតិ ត្រូវ​តុលាការ​សម្រេច​ដោះលែង ឲ្យមាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ​នេះ បន្ទាប់​ពី​ឃុំខ្លួន​អស់​រយៈពេល​៥​ខែ​។​

​សូមបញ្ជាក់​ថា អតីតសកម្មជនមាតាធម្មជាតិទាំង២នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ ខណៈពេល​កំពុង​ថតរូប​កប៉ាល់​ធំៗ​ចំនួន​ពីរ​គ្រឿង​នៅ​ស្រុក​ព្រែក​ខ្សាច់ ខេត្ត​កោះកុង​។ ពួកគាត់​ត្រូវបាន​ចោទប្រកាន់ និង​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្ត​កោះកុង ពីបទ "​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល​” និង “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​”៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត