ក្រុមNext Step FC បាន​គ្រង​ជើងឯកTiger Street Football Festival 2018ប្រចាំ​មណ្ឌល​សៀមរាប​

13-02-2018 11:51 am 300

​ក្រុម Next Step FC  បាន​គ្រង​ជើងឯក​នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​សៀមរាប ដោយ​យក​ឈ្នះ​លើ​ក្រុម សៀមរាប FC ដែល​ជា​ក្រុម​ជើងឯក​រដូវ​កាល​ឆ្នាំមុន ក្នុង​លទ្ធផល ៣ ទល់នឹង ២​។ ​ក្រុម​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​លើ​ក្រុម Old Boys FC A ដែល​បាន​បំបាក់​ក្រុម Damrey FC ក្នុង​លទ្ធផល ៥  ទល់នឹង ១​។

​ក្រុម​ជើងឯក Next Step FC  ទទួលបាន​ប្រាក់រង្វាន់ ១ ៥០០​ដុល្លារ​អាមេរិក  ក្រុម​ជើងឯក​រង សៀមរាប FC ទទួលបាន​ប្រាក់រង្វាន់ ១ ០០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ ៣ Old Boys FC A បាន​ប្រាក់រង្វាន់ ៥០០​ដុល្លារ ចំណែកឯ​ក្រុម​លេខ​៤ ក្រុម Damrey FC ទទួលបាន​ប្រាក់រង្វាន់ ២០០​ដុល្លារ​។ ក្រុម​ជ័យលាភី​ទាំងអស់នេះ​បាន​កៅអី​ទៅលេង​វគ្គ​ផ្តាច់ព្រ័ត្ត​នៅ​ថ្ងៃទី ១០ និង​ទី​១១ មីនា ឆ្នាំ ២០១៨ នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​មាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នោះ​។​

​ចំពោះ​សកម្មភាព​ផ្សេងៗ​នៃ​ព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨​ប្រចាំ​មណ្ឌល​សៀមរាប សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ស្រាបៀ​រថៃហ្គ័​រ​៖  
www.facebook.com/TigerBeerKH
#TSFF2018
​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

ព័ត៌មានផ្សេងទៀត