រដ្ឋាភិបាល​​ចេញ​សៀវភៅ​ស​ បកស្រាយ​​ពី​ការរំលាយ​​អង្គការ​ចាត់តាំង​​នយោបាយ​​ក្រុមប្រឆាំង ​

13-02-2018 11:46 am 1241
  ស្តាប់
ស្តាប់ជាសំឡេង

​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន បេសកកម្ម​ក្នុងកា​រកា​ពារ កិ​ត្យា នុ​ភាព​របស់​រដ្ធាភិបាល​កម្ពុ​ជា នឹងធ្វើ​ការផ្សព្វផ្សាយ​នូវ​សៀវភៅ​ស កម្រាស់​១៣២​ទំព័រ​ស្តីពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា «​ការពង្រឹង​នីតិរដ្ឋ និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​»​។​

​សៀវភៅ​ស​នេះ នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ ពីអ្វី​ដែល​ខ្លួន​អះអាងថា បន្ទាប់ពី​ចលនា​បដិវត្តន៍​ពណ៌ ដែល​ដឹកនាំ​អនុវត្ត​ដោយ​អតីត គណបក្សប្រឆាំង កន្លងមក ត្រូវបាន​រដ្ឋាភិបាល​បំផ្លាញចោល តាមរយៈ វិធានការ​ផ្លូវច្បាប់​ដ៏​តឹងរ៉ឹង​។​

​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​វិធានការ​ច្បាប់ ត្រូវបាន​ពន្យល់​បកស្រាយ​នៅក្នុង​សៀវភៅ​ស នេះ  រួមទាំង​បានបញ្ជាក់​ផងដែ​រថា បដិវត្តន៍​ពណ៌​មិនមែនជា​ការការពារ និង​លើកកម្ពស់​លទ្ធិ​ប្រជា​ធិប តេ​យ្យ និង​សិទ្ធិមនុស្ស​ដូច​ក្រុម ប្រឆាំង​យកមក​ធ្វើ​អាជីវកម្ម​នយោបាយ​នោះទេ តែ គឺជា​ចលនា​គាស់​រំលើង​របប​ដឹកនាំ​ដែល​មិន​យល់ព្រម​ដើរ តាម​គោលនយោបាយ​បង្គាប់បញ្ជា​របស់​មហាអំណាច និង​សម្ព័ន្ធមិត្ត បម្រើ​ផលប្រយោជន៍​មនោគមវិជ្ជា ឥទ្ធិពល​នយោបាយ និង​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​តែប៉ុណ្ណោះ​។​

​ការបរិយាយ​ក្នុង​សៀវភៅ​ស ក៏​បានបង្ហាញ​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​ដែល​កម្ពុជា​សម្រេចបាន ប៉ុន្តែ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ថា​ក្រុមប្រឆាំង​នៅតែ​មិន​ទទួលស្គាល់ ហើយ​នៅតែ​ចោទ និង​ប្រឌិត​រឿង​បំផ្លើស ការពិត ដើម្បី​ធ្វើឲ្យមាន​ការយល់ច្រឡំ និង​ញុះញង់ បំផុសគំនិត​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ឥត​ស្រាកស្រាន្ត​។ 

​សេចក្តី​សង្ខេបនៃ​សៀវភៅ​ស​ខាងលើ បាន​អះអាងថា ការចាប់ខ្លួន​អ្នកនយោបាយ​ក្រុម​ប្រឆាំង ជាការ អនុវត្ត​ច្បាប់ ធានា​សន្តិភាព និង​ស្ថិរភាព​នយោបាយ ពង្រឹង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និង​មិន​អនុញ្ញាត ឲ្យ​ជនណាម្នាក់ ឬ​ក្រុម​ណាមួយ​ធ្វើ​សកម្មភាព​បំផ្លាញ​សន្តិភាព ដែល​អាចធ្វើអោយ​កម្ពុជា​ធ្លាក់ចូល​ក្នុង​ភ្លើងសង្គ្រាម​សារជាថ្មី​ទៀត​បានឡើយ​។​

​ក្រៅពី​កា​បញ្ជាក់​ជា​សង្ខេប​ខាងលើ នៅក្នុង​បរិបទ​នេះ រដ្ឋាភិបាល ក៏បាន​អំពាវនាវ​ដល់​មជ្ឈដ្ឋាន​មួយចំនួន​ដែល​រដ្ឋាភិបាល​បាន​អះអាងថា បាន និង​កំពុង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា សូមឲ្យ​បញ្ឈប់​សកម្មភាព​ទាំងនេះ ប៉ុន្តែ​ស្វាគមន៍​អ្នកនយោបាយ ស្ថាប័ន​បរទេស និង​បណ្តា​ប្រទេស​ជា​មិត្ត ចូលរួម​គាំទ្រ និង​រួមចំណែក​ក្នុង​បុព្វហេតុ​កសាង​មូលដ្ឋានគ្រឹះ​នៃ​ការពង្រឹង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត