សណ្ឋាគារ​ខ្ពស់​បំផុត​​ក្នុង​លោក​​ចាប់​បើក​ហើយ​​នៅ​ទីក្រុង​​ឌូបៃ​

13-02-2018 11:17 am 590
រូបភាពសណ្ឋាគារThe Gevora Hotel​

​សណ្ឋាគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក បាន​បើកទ្វារ​ស្វាគមន៍​ភ្ញៀវ​ហើយ​នៅក្នុង​ទីក្រុង​ឌូ​បៃ​នៃ​ប្រទេស​អារ៉ាប់​រួម​។ The Gevora Hotel​គឺជា​សណ្ឋាគារ​ដែលមាន​៧៥​ជាន់ កម្ពស់​៣៥៦​ម៉ែត្រ​។ តាម​របាយការណ៍​បញ្ជាក់ថា សណ្ឋាគារ​នេះ​មាន​បន្ទប់​ជាង​៥០០ ហើយ​ការសាងសង់​បាន​ចំណាយ​ទឹកប្រាក់​ជាង​១៣០​លាន​ដុល្លារ​។​

​សណ្ឋាគារ​ថ្មី​នេះ​ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង ធ្វើឲ្យមាន​ភាពខុសប្លែក​ពី​ដៃគូ​ប្រកួតប្រជែង តាមរយៈ​ការផ្ដល់​តម្លៃ​ពិសេស​នៅពេល​ជួល​បន្ទប់​ស្នាក់នៅ ពោលគឺ​មាន​តម្លៃថោក​។ ពិធី​សម្ពោធ​បាន​ធ្វើឡើង​កាលពី​ចន្ទ ស្របពេល​សេដ្ឋកិច្ច​អារ៉ាប់​រួម​បន្ដ​កើនឡើង​។ បច្ចុប្បន្ន​អារ៉ាប់​រួមមាន​អគារ​ខ្ពស់បំផុត​ក្នុង​លោក​ចំនួន​៧​ហើយ​៕

ព័ត៌មានផ្សេងទៀត