លោក​ហ៊ុន សែន រំលែក​ទុក្ខ​ដល់​គ្រួសារ​បុរស​ដែល​ធ្វើអត្តឃាត​បន្សល់ចុត​ហ្មាយដ៏​ក្តុកក្តួល​

13-02-2018 9:56 am 783

​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នា​ថ្ងៃ​ទី​១៣ កុម្ភៈ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព បុរស​ម្នាក់​ជា​នាយក​សាខា​សាលា​វេ​ស្ទើន ដែល​បាន​សម្រេចចិត្ត​ធ្វើអត្តឃាត បន្សល់​ទុក​លិខិត​បណ្តាំ​ចុង​ក្រោយ​គួរ​ឲ្យ​ក្តុកក្តួល​ជាទីបំផុត​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍ថា ចំពោះ​ការគិត​ខ្លី​បញ្ចប់ជីវិត​ខ្លួនឯង​បែប​នេះ មិនមែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ​។​

​សូមបញ្ជាក់​ថា លោក លីម ប៊ុន​លាង នាយក​សាខា​សាលា​អន្តរជាតិ​វេ​ស្ទើ​ន បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ នៅក្នុង​ផ្ទះ​របស់​ខ្លួន​ស្ថិតក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ការ​សម្រេច​​បញ្ចប់​ជីវិត​ខ្លួនឯង​នេះ ដោយសារ​តែ​រូប​លោក​កើត​ជំងឺមហារីក​ពោះវៀនធំ​រ៉ាំរ៉ៃ ហើយ​អស់សង្ឃឹម​ក្នុង​ការព្យាបាល​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត