លោក​ត្រាំ​​ប្រាប់​លោក​ពូ​ទីន​ថា​​នៅ​មានរឿង​​ច្រើន​​ត្រូវធ្វើ​​ដើម្បី​​ដាក់​សម្ពាធ​​លើ​កូរ៉េខាងជើង​

13-02-2018 9:55 am 893
លោកពូទីន(ឆ្វេងខាងមុខ)​និងលោកត្រាំ​ពេលចូលរួម​កិច្ចប្រជុំAPECនៅវៀតណាម

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ដែល​ធ្លាប់​ត្អូញត្អែ​ពី​រុស្ស៊ី​កាលពី​ខែ​មុន​ថា រុស្ស៊ី​មិនបាន​ជួយ​អ្វី​ក្នុង​ការដោះស្រាយ​វិបត្ដិ​កូរ៉េខាងជើង បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​កាលពី​ថ្ងៃ​ចន្ទ​ថា នៅ​មានរឿង​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ដើម្បី​រំលាយចោល​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ សេត​វិមាន​បានចេញ​សេចក្ដីថ្លែងការណ៍​ពី​ការជជែក​តាម​ទូរស័ព្ទ​រវាង​ថ្នាក់ដឹកនាំ​ទាំងពី​រថា លោក​ដូណាល់ ត្រាំ​បញ្ជាក់​ជាថ្មី​ពី​សារៈសំខាន់​ក្នុង​ការចាត់វិធានការ​បន្ថែម ដើម្បី​ធានា​ពី​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​សូមបញ្ជាក់ថា ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​Reuters​កាលពី​ខែ​មុន លោក​ត្រាំ​បាន​ចោទ​រុស្ស៊ី​ថា​ជួយ​កូរ៉េខាងជើង​ឲ្យគេ​ចវេះ​ពី​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​។ ប៉ុន្ដែ​ការចោទប្រកាន់​ត្រូវ​រុស្ស៊ី​ច្រានចោល ហើយ​ឆ្លើយតប​ថា​គេ​មិន​ដែន​បរាជ័យ​ម្ដងណា​ឡើយ ក្នុងការ​អនុវត្ដ​តាម​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​៕

ព័ត៌មានផ្សេងទៀត