បច្ចុប្បន្ន​ក្នុង​តំបន់​ឧស្សាហកម្ម​ប៉ោយប៉ែត​មាន​គម្រោង​រោងចក្រ​ចំនួន​៥​កំពុងដំណើរការ​

13-02-2018 9:32 am 640
តំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្ម អូរនាង ប៉ោយប៉ែត ។ រូបថតពី magazinecambodia.com ។

​បច្ចុប្បន្ន នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ប៉ោយ​ប៉ែត មាន​ក្រុមហ៊ុន រោងចក្រ​ចំនួន​៥ ដែល​បាន​ចុះ​បញ្ជីពាណិជ្ជកម្ម និង​ទទួលបាន​គោលការណ៍​អនុញ្ញាត ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​វិនិយោគ ក្នុងនោះ​រួមមាន ៖

១. គម្រោង​រោងចក្រ​ផលិត​សម្លៀកបំពាក់​ម៉ាក NIKE របស់​ក្រុមហ៊ុន Hi Tech Apparel (Cambodia) Co, Ltd មាន​កម្មករ​សរុប​ចំនួន ២.១៧៥ នាក់ ។​

២. គម្រោង​រោងចក្រ​ផលិត​សម្លៀកបំពាក់​ក្នុង​របស់​ស្ត្រី របស់​ក្រុមហ៊ុន ML Intimate (Cambodia) Co, Ltd មាន​កម្មករ​សរុប​ចំនួន ៩៣១​នាក់ ក្នុងនោះ​ស្ត្រី ៨០០​នាក់ ។​

៣. គម្រោង​រោងចក្រ​ផលិត​ប្រអប់​ដាក់​គ្រឿងអលង្ការ របស់​ក្រុមហ៊ុន CAMPACK (Cambodia) Co, Ltd មាន​កម្មករ​សរុប ១៦៤​នាក់ ក្នុងនោះ​ស្ត្រី ១២៨​នាក់ ។​

៤. គម្រោង​រោងចក្រ​ផលិត​គ្រឿង​អលង្ការ របស់​ក្រុមហ៊ុន Simmer Inter Co,Ltd (​បាន​ចុះកិច្ចសន្យា​សាងសង់​រួចរាល់​) ។​

​និង​ទី​៥. គម្រោង​សាងសង់​រោងចក្រ​ផលិត​នូវ​ផលិតផល​អេឡិចត្រូនិច របស់​ក្រុមហ៊ុន Wire Form Precision Part Co, Ltd ។​

​នេះ​បើ​តាម​របាយការណ៍​របស់លោក ឡុង សុភ័ណ្ឌ មន្ត្រី​តំណាង​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ប្រចាំ​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស អូរ​នាង ប៉ោយ​ប៉ែត បញ្ជាក់ប្រាប់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ឧស្សាហកម្ម នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ។ លោក​បន្តថា គម្រោង​ទាំងអស់នេះ មាន​ទិសដៅ​នាំចេញ​ទៅ​កាន់​ទីផ្សារ​សហ​គ​មន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន កូរ៉េ ឥណ្ឌា អូស្ត្រាលី ញ៉ូវ​ហ្វេ​លេន និង​ទីផ្សារ​អាស៊ាន​មួយចំនួន ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត