ស​.​ស​.​យ​.​ក​រៀបចំ​ពិធី​ក្រុង​ពាលីបើក​ការដ្ឋាន​សាងសង់ទីតាំង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨

12-02-2018 5:03 pm 382
លោក​ហ៊ុន ម៉ា​នីអំឡុងពេលរៀបចំពិធីក្រុងពាលីកាលពីថ្ងៃទី១១កុម្ភៈ

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ា​នី បានរៀបចំ​ពិធី​ក្រុង​ពាលី​បួងសួង​សុំ​សេចក្តីសុខ ក្នុង​ការបើក​ការដ្ឋាន​សាងសង់ និង​រៀបចំ​ទីតាំង ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​។ ពិធី​ក្រុង​ពាលី​នេះ បានរៀបចំ​ធ្វើ​នៅ ឯ​លានជល់ដំរី បរិវេណ​ប្រាសាទបាយ័ន ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៨​។

នៅក្នុង​ការរៀបចំ​ពិធី​នេះ ក៏មាន​ការចូលរួម​ដោយ​លោក​ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ថ្នាក់ដឹកនាំ​អាជ្ញាធរអ​ប្សា​រា មន្ត្រីរាជការ សិស្ស​និស្សិត​និង​អ្នកសារព័ត៌មាន ប្រមាណ ៣០០ នាក់​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា នាឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ជា​រៀងរាល់ឆ្នាំ រាប់​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ស​.​ស​.​យ​.​ក តែងតែ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប​។ ៥​លើក​រួចមកហើយ​ព្រឹត្តិការណ៍​នេះ បានទទួល​ការគាំទ្រ​យ៉ាងខ្លាំងពី​ប្រមុខ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ បាននាំគ្នា​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត យ៉ាងច្រើន​កុះករ​៕​

ព័ត៌មានផ្សេងទៀត