រដ្ឋសភា​កំណត់​យក​ថ្ងៃ​១៤​កុម្ភៈ​ប្រជុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​មួយចំនួន​

12-02-2018 4:59 pm 132

​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ពុធ ទី​១៤ កុម្ភៈ សម្រាប់​កិច្ចប្រជុំ​វិសាមញ្ញ ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់ កំណត់​ទោស​ធ្ងន់​លើ អ្នក​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្តីព្រាងច្បាប់​មួយចំនួនទៀត​។ នេះ​បើ​តាម​លទ្ធផល នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​រសៀល ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​។​

​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៤ កុម្ភៈ មានដូចជា​៖

១៖ សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដែល​កំណត់​ទោស​កាន់​ធ្ងន់​សម្រាប់​ជន​ណាមួយ ដែល​ហ៊ាន​ប្រមាថ​ដល់​ព្រះ​ព្រះមហាក្សត្រ​។​

២៖ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

៣៖ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត