មណ្ឌល​សៀមរាប Tiger Street Football Festival 2018 បាន​បើកឆាក​ប្រកួត​ហើយ

12-02-2018 4:39 pm 529

ព្រឹតិ្តការណ៍ Tiger Street Football Festival 2018  បាន​បើក​ការ​ការប្រកួត​មណ្ឌល​ទី​៤ គឺ​មណ្ឌល​សៀម​រាម ចាប់ពី​ម៉ោង ៦:៤៥ នាទី​ព្រឹក​ថ្ងៃទី ១០ ខែ​កុម្ភៈ ដោយ​ការចូលរួម​ពី​ក្រុម​កាន់តែ​ច្រើន​ជាង​ឆ្នាំមុន រហូតដល់ ១១២ ក្រុម​សម្រាប់​មណ្ឌល​សៀមរាប​នេះ​។

​ក្នុង​ឱកាស​ពិធី​បើក​មណ្ឌល​សៀម​រាម  លោក វ៉ុង សុង​វៃ (Wong Soeng Wei) នាយក​ផ្នែក​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន​ស្រា​បៀរ​ថៃ​ហ្គ័​រ  បាន​មានប្រសាសន៍ថា ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 គឺជា​រដូវ​កាល​ទី ៦ ហើយ​។  ខេត្ត​សៀមរាប​គឺជា​មណ្ឌល​ទី ៤ ហើយ​ក្នុង​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 បន្ទាប់​ពី​ចាប់ផ្តើម​បើកឆាក​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ​។ ព្រឹតិ្តការណ៍ Tiger Street Football Festival 2018  ឆ្នាំនេះ​គឺ​ធំ​ជាង​មុន ដោយ​មាន​ក្រុម​ចូលរួម​ជាង ៥០០ ក្រុម មាន​កីឡាករ​រហូតដល់ ៣៥០០ នាក់ ជាពិសេស​ទីតាំង​ប្រកួត​កើនឡើង​រហូត​ដល់ 8 ក្រុង​ទូទាំង​ប្រទេស​ជាមួយ​រង្វាន់​សរុប​កាន់តែ​អស្ចារ្យ​រហូតដល់ $50,000​។

 

​លោក វ៉ុង សុង​វៃ ក៏​បាន​បន្ត​មាន​ប្រសាសន៍​ទៀតថា ក្រុម​ដែល​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្ត​នឹង​មានឱ​កាសជួប​ផ្ទាល់​ជា​មួយកំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ ទី ១០ និង​ទី​១១ មីនា ឆ្នាំ ២០១៨ នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សហព័ន្ធ​កីឡាករ​បាល់ទាត់​កម្ពុជា​ដែល​បាន​សហការ​ក្នុង​ការបំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​បាន​រៀបចំ​កម្មវិធី​នេះ​តាំងពីដើម​មក ដោយ​គ្មាន​ពួកគាត់​ទេ កម្មវិធី​នេះ​មិន​អាច​ដំណើរការ​ដោយ​រលូន​បាន​ទេ ហើយ​លោក​សូមឲ្យ​កីឡាក​របញ្ចេញ​ភាពក្លាហាន និង​ទទួល​ជោគជ័យ​លើ​ទីលាន និង​សូម​ជូនពរ​កីឡាករ​ឲ្យ​ជួប​សេចក្តីសុខ​គ្រប់ប្រការ​។

​លោក ទុយ វិច្ឆិកា តំណាង​សហព័ន្ធ​កីឡា​បាល់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​បច្ចេកទេស​ដឹកនាំ​ការប្រកួត​បាល់ទាត់​Tiger Street Football Festival 2018  បាន​មានប្រសាសន៍ថា កីឡាករ​ទាំងអស់​ត្រូវ​គោរព​ពេលវេលា គោលការណ៍ Fair Play និង​លក្ខខណ្ឌ​ប្រកួត​របស់​គណៈកម្មការ​រៀប​ចំ​ការប្រកួត  ជា​ចុងក្រោយ​លោក​បាន​ជូនពរ​ក្រុម​នីមួយៗ​ទទួលបាន​ជោគជ័យ​ទៅតាម​សមត្ថភាព និង​លទ្ធភាព​របស់​ខ្លួន​។​

​ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែម​អំ​ពី Tiger Street Football Festival 2018  សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ស្រាបៀ​រថៃហ្គ័​រ​៖ www.facebook.com/TigerBeerKH

#TSFF2018

​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

ព័ត៌មានផ្សេងទៀត