រដ្ឋសភា​យកថ្ងៃ១៤កុម្ភៈប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់កំណត់​ទោស​លើ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ

12-02-2018 4:14 pm 467
លោកហេង សំរិនប្រធានរដ្ឋសភាអំឡុងពេលចូលរួមជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភានៅថ្ងៃទី១២កុម្ភៈនេះ

​រដ្ឋសភា​បានសម្រេច​កោះប្រជុំ​វិសាមញ ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់ កំណត់​ទោស​ធ្ងន់​លើ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្តីព្រាងច្បាប់​មួយចំនួនទៀត នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ នេះ​បើតាម​ការឲ្យដឹង នៅលើ​គណនី​ហ្វេ​សប៊ុក​លោក​ហេង សំរិន​ប្រធានរដ្ឋសភា បន្ទាប់ពី​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅថ្ងៃនេះ​។​

​គួរ​ជម្រាបជូន​ថា​នៅ​រសៀល​ថ្ងៃទី​១២​ខែកុម្ភៈ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ក្រោម​អ​ធីបតី​ភា​ពលោក​ហេង សំរិន​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ រដ្ឋសភា​បានប្រគល់​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី វិសោធនកម្ម​មាត្រា ៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី ជូន​ដល់ គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ​និង​សិក្សា មុននឹង​បញ្ជូនទៅ​អនុម័ត​៕

ព័ត៌មានផ្សេងទៀត