ចិន​ប្រកាស​​នឹង​ដើរតួនាទី​​យ៉ាងសំខាន់​​នៅ​ស៊ី​រី​

12-02-2018 2:00 pm 635
ទង់ជាតិស៊ីរី(ឆ្វេង)​និងទង់ជាតិចិន

​ប្រទេស​ចិន​បាន​បញ្ជាក់ថា ខ្លួន​នឹង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ប្រទេស​ស៊ី​រី តាមរយៈ​ការ​ផ្ដល់ជំនួយ​ដល់​ប្រទេស ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​មួយ​នេះ​។ តាម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ស៊ី​រី​បាន​ប្រាប់​ឲ្យដឹងថា ដល់ពេល​ហើយ​ដែល​ត្រូវផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ និង​ការកសាង​ប្រទេស​ស៊ី​រី​ឡើងវិញ​។ ដូច្នេះ​ចិន​នឹង​ដើរតួនាទី​សំខាន់បំផុត​នៅ​ទីនោះ ដោយ​ផ្ដល់ជំនួយ​ដល់​ប្រជាជន​ស៊ី​រី និង​រដ្ឋាភិបាល​ស៊ី​រី​។ សូមបញ្ជាក់ថា យ៉ាងហោចណាស់​មាន​វិនិយោគិន​ចិន​៣០​នាក់ បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ស៊ី​រី​តាំងពី​ខែមេសា​ឆ្នាំមុន ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​៕

ព័ត៌មានផ្សេងទៀត