លោក​មូន​​​បង្ហាញ​ភាព​ស្និទ្ធស្នា​ល​​ជាមួយ​​គណៈប្រតិភូ​​កូរ៉េខាងជើង​​​ស្របពេល​​ផ្ទុះ​ការតវ៉ា​

12-02-2018 9:18 am 377
លោកប្រធានាធិបតីកូរ៉េខាងត្បូង​និងប្អូនស្រីលោកគីម ជុងអ៊ុន(រូបធំ)និងការតវ៉ា(រូបតូច)

កាលពី​ថ្ងៃអាទិត្យ​ទី​១១​កុម្ភៈ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន និង​គណៈប្រតិភូ​កូរ៉េខាងជើង​ដឹកនាំ​ដោយ​ប្អូនស្រី​បង្កើត​លោក​គីម ជុង​អ៊ុន បាន​ចូលរួម​ទស្សនា​ការប្រគុំ​តន្ដ្រី​ជាមួយគ្នា​នៅក្នុង​ទីក្រុង​សេ​អ៊ួ​ល​។ ការប្រគុំ​តន្ដ្រី​សម្ដែង​ដោយ​ក្រុម​តន្ដ្រី​មកពី​កូរ៉េខាងជើង ហើយ​គេ​ឃើញ​លោក​មូន ជែ​អ៊ីន​និង​អ្នកស្រី​គីម យ៉ូ​ជុង​អង្គុយ​ជិតគ្នា ទស្សនា​ការប្រគុំ​តន្ដ្រី​ក្នុង​ទឹកមុខ​រីករាយ​។ នោះ​ក៏​ជា​ពេល​ចុងក្រោយ​របស់​គណៈប្រតិភូ​កូរ៉េខាងជើង​ផងដែរ ដែល​ស្ថិតនៅ​កូរ៉េខាងត្បូង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ព្រោះ​ត្រូវ​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​ក្នុង​យប់​ថ្ងៃ​ដដែល​។​

​ស្របពេល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បង្ហាញ​ភាពស្និទ្ធស្នាល ប្រជាជន​មួយចំនួន​នៅ​ខាងក្រៅ​ជា​ក្រុម​អភិរក្ស​និយម បាននាំគ្នា​តវ៉ា​ប្រឆាំងនឹង​វត្ដ​មាន​មន្ដ្រី​កូរ៉េខាងជើង​។ ពួកគេ​បាន​ដុត​ទង់ជាតិ​កូរ៉េខាងជើង​ផងដែរ​។ អ្នកខ្លះ​បាន​ស្រែកថា “​សូម​ទុកឲ្យ​លោក​គីម ជុង​អ៊ុន​ស្លាប់​ចុះ​” ខណៈ​កំពុងកាន់​រូបភាព​លោក​គីម​នៅក្នុង​ដៃ​។ ពួកគេ​ប្រឆាំង​ដាច់ខាត​គោលនយោបាយ នៃ​ការរៀបចំ​ព្រឹត្ដិការណ៍​អូឡាំពិ​កនេះ​៕

ព័ត៌មានផ្សេងទៀត