ធ្លាក់​យន្ដហោះ​​ដឹក​អ្នកដំណើរ​​រុស្ស៊ី​​ស្លាប់​មនុស្ស​​៧១​នាក់​

12-02-2018 8:41 am 634
រូបភាព​ធ្លាក់យន្ដហោះដឹកអ្នកដំណើររុស្ស៊ី

​យន្ដហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​រុស្ស៊ី បាន​ធ្លាក់​ក្រោយ​ហោះ​ចេញពី​អាកាសយានដ្ឋាន ស្លាប់​មនុស្ស​ទាំង​៧១​នាក់​នៅលើ​នោះ​។ នៅលើ​យន្ដហោះ​Antonov An-148​មាន​អ្នកដំណើរ​៦៥​នាក់​និង​បុគ្គលិក​៦​នាក់ បាន​ធ្លាក់​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​១១​កុម្ភៈ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ចាកចេញ​ពី​អាកាសយានដ្ឋាន​។ យន្ដហោះ​ខាងលើ​ជា​យន្ដហោះ​ដឹក​អ្នកដំណើរ​ក្នុងស្រុក បាន​ធ្លាក់​នៅ​ជាយក្រុង​ម៉ូស្គូ ក្រោយ​ចាកចេញ​ពី​អាកាសយានដ្ឋាន​Domodedovo​ឆ្ពោះទៅ​ទីក្រុង​Orsk​។

​ក្រុម​គណៈកម្មាធិការ​ស៊ើបអង្កេត​បញ្ជាក់ថា មូលហេតុ​ពិតប្រាកដ​ក​នៃ​ការធ្លាក់​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ ​ព្រោះ​ពេលនេះ​ក្រុមការងារ​កំពុង​ស៊ើបអង្កេត​។ ប៉ុន្ដែ​អាចមាន​កត្ដា​ច្រើន​ដូចជា​បញ្ហា​អាកាសធាតុ ដោយសារ​មាន​ព្រិល​ធ្លាក់​ខ្លាំង​ក្នុងពេល​ប៉ុន្មាន​ថ្ងៃនេះ ហើយក៏​អាចមកពី​បញ្ហា​ច្ចេកទេស និង​បញ្ហា​អ្នកបើកបរ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត