មនុស្ស​ជាង៨០នាក់ស្លាប់និង​របួសក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្តក្រុង​នៅ​ហុងកុង​

11-02-2018 9:59 am 584
រថយន្តក្រុងក្រឡាប់លើផ្លូវTai Poនៅហុងកុង

​មនុស្ស​យ៉ាងហោចណាស់​១៩​នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​៦៥​នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្តក្រុង​កម្ពស់​ពីរ​ជាន់ នៅ​ហុងកុង​។ អ្នកស្លាប់​និង​របួស​ភាគច្រើន​ជា​អ្នកដំណើរ​ជិះ​នៅ​ជាន់​លើ​។  ហេតុការណ៍​ដ៏​គួរឲ្យ​តក់ស្លុត​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១០​កុម្ភៈ​ឆ្នាំ​២០១៨​។ 

​មូលហេតុ​ដែល​បណ្តាលឲ្យ​រថយន្តក្រុង​ក្រឡាប់ មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ និង​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​។ ប៉ុន្តែ​តាម​ការសន្និដ្ឋាន​ដំបូង ការ​ក្រឡាប់​អាច​បណ្តាលមកពី បើក​លឿនខ្លាំងពេក​នៅ​ចំណុច​ផ្លូវ​កោង ធ្វើឲ្យ​តៃ​កុងគ្រប់គ្រង​ល្បឿន​រថយន្ត​លែង​បាន ហើយក៏​ជ្រុល​ចង្កូត ក្រឡាប់​ផ្ងារជើង​បែបនេះ​តែម្តង​។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​ក្រុង​វ័យ​៣០​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​ផងដែរ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​៕

ព័ត៌មានផ្សេងទៀត