លោក​គីម ជុង​អ៊ុន​​អញ្ជើញ​​ប្រធានាធិបតី​​កូរ៉េខាងត្បូង​​ធ្វើ​ទស្សនកិច្ច​​ទៅ​កូរ៉េខាងជើង​

10-02-2018 2:48 pm 1347
មេដឹកនាំ​កូរ៉េ​ខាងជើង​(​ឆ្វេង)​​និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន ឲ្យធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​។ ការអញ្ជើញ​នេះ​ធ្វើឡើង​តាមរយៈ​ប្អូនស្រី​បង្កើត​របស់លោក ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​កូរ៉េខាងជើង ជួបប្រជុំ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅក្នុង​វិមាន​ប្រធានា​ធីបតី​ក្នុង​ទីក្រុង​សេ​អ៊ួ​ល​ប្រទេស​កូរ៉េខាងត្បូង​ថ្ងៃទី​១០​កុម្ភៈ​នេះ​។

​នេះ​គឺជា​លើក​ទី​បី​ហើយ​ដែល​កូរ៉េខាងជើង បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង ឲ្យធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេសរ​បស់​គេ​។ គ្រា​លោក​គីម ជុងអ៊ីល​ឪពុក​លោក​គីម ជុង​អ៊ុន នៅ​ជា​មេដឹកនាំ​កូរ៉េខាងជើង លោក​បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ពីររូប ឲ្យធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង​ផងដែរ ដើម្បី​ពិភាក្សា​ការងារ​៕

ព័ត៌មានផ្សេងទៀត