ព្រឹត្ដិការណ៍​​ប្រកួត​កីឡា​​អូឡាំពិក​​ឆ្នាំ​២០១៨​​នាំឲ្យ​កូរ៉េខាងត្បូង​​ជួប​រឿង​​ល្អ​ច្រើន​

10-02-2018 9:39 am 785
  ស្តាប់
ប្រធានាធិបតីកូរ៉េខាងត្បូង​ពេលចាប់ដៃប្អូនស្រីមេដឹកនាំកូរ៉េខាងជើងក្នុងថ្ងៃបើកព្រឹត្ដិការណ៍កីឡា​អូឡាំពិក
ស្តាប់ជាសំឡេង

​នៅក្នុង​ថ្ងៃ​បើកព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​០៩​កុម្ភៈ គឺជា​ថ្ងៃ​ប្រវត្ដិសាស្ដ្រ​សម្រាប់​កូរ៉េ​ខាងត្បូង ព្រោះ​ជា​លើកទីមួយ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ព្រឹត្ដិការណ៍ដ៏​អស្ចារ្យ​នេះ​។ ថ្នាក់ដឹកនាំ​អន្ដរជាតិ​ល្បីៗ​បាន​ចូលរួម​ក្នុង​ការ​បើកព្រឹត្ដិការណ៍ ដូចជា​អនុ​ប្រធានាធិបតី​អាមេរិក នាយករដ្ឋមន្ដ្រី​ជប៉ុន ហើយ​អ្វីដែល​ពិសេស​គឺ​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​ក៏មាន​វត្ដ​មាន​ក្នុង​កម្មវិធី​ដែរ​។​

​កូរ៉េខាងជើង​ធ្លាប់ជា​សត្រូវ​នឹង​កូរ៉េខាងត្បូង បាន​យល់ព្រម​ចូលរួម​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​នៅ​កូរ៉េខាងត្បូង ក្រោយ​កិច្ចពិភាក្សា​អន្ដរ​កូរ៉េ​។ លោក​គីម ជុង​អ៊ុន​បាន​បញ្ជូន​អត្ដ​ព​លិក អ្នកគាំទ្រ អ្នកសារព័ត៌មាន និង​បាន​បញ្ជូន​ប្អូនស្ដ្រី​បង្កើត​របស់ខ្លួ​ន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​តំណាង​ប្រទេស​កូរ៉េខាងជើង ចូលរួម​ក្នុង​ព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិក​។​

​នៅក្នុង​ថ្ងៃ​បើក​ពិធី​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ជែ​អ៊ីន បាន​ចាប់ដៃ​ជាមួយ​ប្អូនស្រី​លោក​គីម ជុង​អ៊ុន អ្នកស្រី​គីម យ៉ូ​ជុង ដែល​នេះ​គឺជា​រឿង​ប្រវត្ដិសាស្ដ្រ​ហើយ​។ អ្នកស្រី​គីម យ៉ូ​ជុង​ជា​សមាជិក​ទីមួយ​នៃ​គ្រួសារ​មេដឹកនាំ​កូរ៉េខាងជើង ដែល​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ចាប់តាំងពី​បញ្ចប់សង្គ្រាម​បែងចែក​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​។ ចំណុច​គួឲ្យកត់សម្គាល់​មួយទៀត កូរ៉េ​ទាំង​ពីរបាន​ដើរ​ដង្ហែ​ក្បួន​ក្រោម​ទង់ជាតិ​តែមួយ បង្ហាញ​ពី​ការរួបរួម​និង​ភាតរភាព​។​

​សូមបញ្ជាក់​ផងដែ​រថា ព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​រ​នៅ​កូរ៉េខាងត្បូង មាន​អត្ដ​ពលិកម​ក​ពី​៩២​ប្រទេស​ចូលរួម​។ ព្រឹត្ដិការណ៍​នេះ​ចាប់ផ្ដើមពី​ថ្ងៃទី​០៩​ខែកុម្ភៈ​ដល់​ថ្ងៃទី​២៥​ខែ​កុម្ភៈ​៕

ព័ត៌មានផ្សេងទៀត