ពិព័រណ៍​ខ្នាត​​យក្ស​​ដាក់​បង្ហាញ​​រថយន្ដ​អគ្គិសនី​​រៀបចំឡើង​​នៅ​ឥណ្ឌា​

09-02-2018 11:27 am 916
រថយន្ដអគ្គិសនីដាក់បង្ហាញក្នុងពិព័រណ៍រថយន្ដនៅឥណ្ឌា

​ពិព័រណ៍​រថយន្ដ​ដ៏​ធំ​មួយ​របស់​ឥណ្ឌា បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ជិត​ទីក្រុង​ញូវដេលី​។ រថយន្ដ​អគ្គិសនី​ជាច្រើន​គ្រឿង បានដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ ដែល​គេ​រំពឹងថា​នឹង​អាច​ក្លាយជា​ការចាប់អារម្មណ៍​ខ្លាំង​។ ក្រុមហ៊ុន​ប្រមាណ​២០០​បាន​ចូលរួម​ក្នុង​ការតាំងពិព័រណ៍​។ ក្រុមហ៊ុន​ផលិត​រថយន្ដ​ឥណ្ឌា​Maruti Suzuki ដែល​គ្រោង​នឹង​លក់​រថយន្ដ​អគ្គិសនី​លើកដំបូង​របស់ខ្លួន​នៅ​ឆ្នាំ​២០២០ ក៏​បានបង្ហាញ​រថយន្ដ​របស់ខ្លួន​ក្នុង​ពិព័រណ៍​ខ្នាត​យក្ស​នេះដែរ​។ ក្រៅពីនេះ​មាន​ក្រុមហ៊ុន​ឥណ្ឌា​មួយទៀត​គឺ​Mahindra ក្រុមហ៊ុន​កូរ៉េខាងត្បូង​Hyundai Motor ក៏​សុទ្ធតែ​បានដាក់​បង្ហាញ​រថយន្ដ​អគ្គិសនី​របស់ខ្លួន​ដូចគ្នា​។​

​សូមបញ្ជាក់ថា ទីផ្សារ​រថយន្ដ​ឥណ្ឌា​បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥​ជា​ទីផ្សារ​ធំ​បំផុត​ក្នុង​លោក ដោយមាន​រថយន្ដ​ជិត​៣.៨​លាន​គ្រឿង​បាន​លក់​ចេញ​ជា​រៀងរាល់ឆ្នាំ​។ ឧស្សាហកម្ម​នេះ​ក៏​បង្កឲ្យមាន​ការបំពុ​លប​រិស្ថាន​យ៉ាងធ្ងន់ធ្ង​រដែរ​។ ដូច្នេះ​រដ្ឋាភិបាល​ឥណ្ឌា​និយាយថា រថយន្ដ​ថ្មី​ទាំងអស់​ដែល​លក់​នៅ​ក្នុងប្រទេស ត្រូវតែ​ជា​រថយន្ដ​អគ្គិសនី​នៅត្រឹម​ឆ្នាំ​២០៣០៕

ព័ត៌មានផ្សេងទៀត