ក្រុមហ៊ុន​ចិន​​ធ្វើតេស្ដ​​ជោគជ័យ​​Drone​​ដឹក​អ្នកដំណើរ​

08-02-2018 4:41 pm 749
Drone​ដឹក​អ្នកដំណើរ​របស់ក្រុមហ៊ុនEhang​

​ក្រុមហ៊ុន​ផលិត​យន្ដហោះ​គ្មាន​មនុស្ស​បើក​(Drone)​មួយ​របស់​ចិន បាន​ធ្វើតេស្ដ​ដោយ​ជោគជ័យ Drone​ដឹក​អ្នកដំណើរ​។ ក្រុមហ៊ុន​បានបង្ហាញ​វីដេអូ​នៃ​ការហោះហើរ​សាកល្បង​ផងដែរ​។ Drone​ដែល​ដូចជា​ឡាន​ហោះ​នេះ បាន​ហោះហើរ​សាកល្បង​ដោយ​រលូន​នៅលើ​ទីក្រុង​និង​តំបន់​ជាយក្រុង ព្រមទាំង​ផ្ទុក​មនុស្ស​នៅក្នុង​នោះ​ផង​។ វិស្វករ​និយាយថា ពួកគេ​បាន​ធ្វើតេស្ដ​ហោះហើរ​សាកល្បង​ជាង​១​ពាន់​លើក​មកហើយ​តាំងពី​ឆ្នាំ​២០១៦​។

Drone​នេះ​អាច​ធ្វើដំណើរ​បាន​២៣​នាទី ហើយ​ហោះ​បាន​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នាយក​ក្រុមហ៊ុន Ehang​បាន​និយាយថា ជាមួយ​Drone​នេះ​វា​អាចជួយ​សម្រួល​ដល់​ការ​សង្គ្រោះបន្ទាន់ និង​ការដឹក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​បាន​។ ក្រុមហ៊ុន​នេះ​ក៏បាន​ធ្វើការ​ជាមួយ​ទីក្រុង​ឌូ​បៃ​នៃ​ប្រទេស​អារ៉ាប់​រួម​ផងដែរ លើ​គម្រោង​អភិវឌ្ឍ​តាក់ស៊ី​ហោះ ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​៕

សូមទស្សនាវីដេអូ៖

ព័ត៌មានផ្សេងទៀត