លោក​មាស នី​ បន្ទោស​​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ ថា​មិនទាន់​ចេះ​​ធ្វើការ​រួមគ្នា​​

08-02-2018 2:28 pm 1408

​អ្នកតាមដាន​ស្ថានការណ៍​សង្គម​លោក​បណ្ឌិត្យ​មាស នី មើលឃើញ​ទម្រង់​នយោបាយ នៅ​កម្ពុជា​បច្ចុប្បន្ននេះ មិន​ខុសគ្នា​កាលពី​ឆ្នាំ​១៩៩៧​នោះទេ​។​ឆ្នាំ​១៩៩៧ ពេល​គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច កើន​ប្រជាប្រិយ ក៏មាន​ព្រឹត្តិការណ៍ ថ្ងៃ​៥-៦ កក្កដា កើតឡើង ធ្វើឲ្យ​គណបក្សកាន់អំណាច បន្ត​កាន់អំណាច​​បាន​២០​ឆ្នាំ​ទៀត​។ នៅ​ឆ្នាំ​២០១៧ ពេល​គណបក្ស​សង្គ្រោះ​ជាតិ កើន​ប្រជាប្រិយ​កាន់តែខ្លាំង ព្រឹត្តិការណ៍​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​លេចឡើង​។ លោក​មាស នី ថា នេះ​ជា​រូបភាព​ដដែលៗ ដើម្បី​បន្ត​កាន់អំណាច ដោយ​សន្តិវិធី តាមរយៈ​ការបោះឆ្នោត យូរអង្វែង​ទៅមុខទៀត​។ លោក​មាស នី មើលឃើញថា អ្វីដែល​គណបក្សកាន់អំណាច នៅតែ​បន្ត​ធ្វើបែបនេះ​បាន គឺ​ដោយសារ​ក្រុម​អ្នកប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅមានកម្រិត​ខ្សោយ​ខ្លាំងណាស់​។​ពួកគេ​នៅតែ​ឆ្លៀតឱកាស​យកចំណេញ​ពីគ្នា​ទៅវិញទៅមក​។

ជា​បន្ត​សូម​ស្តាប់​ការលើកឡើង ទាំងស្រុង​ពី​លោក​មាស នី តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ ខាត់ សុធី ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត