យុវជនជនជាតិ​ព្នងចប់​បរិញ្ញាបត្រ​គ្រប់គ្រងបែរមក​ដាំ​ផា​ស្សិន​ផលិត​ជា​ស្រា​

08-02-2018 8:46 am
លោក​សាមឿន រតនានៅចម្ការផាស្សិន

​លោក​សាមឿន រតនា ជា​ជនជាតិ​ព្នង​រស់នៅក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូ​រាំង ខេត្ត មណ្ឌលគិរី បាន​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង ប៉ុន្តែ​លោក​បែរ​ចាប់​របរ​កសិកម្ម ដាំ​ផ្លែ​ផា​ស្សិន ប៊ឺ​និង​កាហ្វេ លើ​ផ្ទៃដី​៣៥០​ហិក​តា លាតសន្ធឹង​នៅ​តំបន់​ដាក់​ដាំ​។ បុរស​ជនជាតិ​ព្នង វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ បាន​សាកល្បង​រួចហើយ នូវ​ការប្រមូល​ផល​ផ្លែ​ផា​ស្សិន មក​ផលិត​ជា​ស្រា ក៏ដូចជា ភេសជ្ជៈ និង​ដំណាប់  ដោយ​មានឈ្មោះ​សម្គាល់​ផលិតផល​ម៉ាក​នៃ​តំបន់ ថា Wine ផា​ស្សិន​ដាក់​ដាំ​កម្ពុជា និង​ដំណាប់​ដាក់​ដាំម្ពុ​ជា​។ រយៈពេល​ជាង​១​ឆ្នាំ នៃ​ការប្រកប​របរ​កសិកម្ម លោក​សាមឿន រតនា​បាន​ចាត់ទុកថា ជា​ជោគជ័យ​មួយកម្រិត ហើយ​លោក​គ្រោង​នាំ​ផលិតផល​កសិកម្ម​ខ្មែរ​ប្រភេទ​នេះ លក់​លើ​ទីផ្សារ​អន្តរជាតិ​ផងដែរ​នៅ​ថ្ងៃ​អនាគត​។ 

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខឡា​និង​លោក​សាមឿន រតនា​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​! 

សំឡេង៖

ព័ត៌មានផ្សេងទៀត