ផ្លែឈើ​នាំ​សំណាង​គួរ​ញ៉ាំ​ក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​

01-02-2018 4:28 pm

​គេ​សង្កេតឃើញថា ការរស់នៅ​ត្រូវបាន​មនុស្ស​ភាគច្រើន ផ្សារភ្ជាប់​ជាមួយ​ទំនៀមទម្លាប់​ប្រពៃណី​។ ពិធី​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​២០១៨​នេះ ជិត​មកដល់​ហើយ គេហទំព័រ​បរទេស បាន​ចុះផ្សាយ​ពី​ប្រភេទ​ផ្លែឈើ​មួយចំនួន ដែល​អាច​នាំ​លាភ​សំណាង​ដល់​លោកអ្នក ហើយអ្នកគួរ​ញ៉ាំ​វានៅ​ក្នុងឱកាសប​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​នេះ​។​

ក្រៅពីផ្លែក្រូចក្រហម ​ផ្លែឈើ​នាំ​សំណាង​ផ្សេងទៀត​មានដូចជា ៖

-​ផ្លែ​ទំពាំងបាយជូ ដែល​គេ​ជឿថា អាច​នាំ​ភាពសម្បូរ​សម្បាយ​

-​ផ្លែ​ទទឹម ត្រូវគេ​ជឿថា អាច​នាំ​លាភ​សំណាង ដូច​ផ្លែ​ទំពាំងបាយជូ​ដែរ​

-​ផ្លែ​ប៉ោម ត្រូវបាន​គេ​ជឿថា អាច​នាំ​សំណាង​និង​ទ្រព្យសម្បត្តិ​

-​ផ្លែ​ម្នាស់ ជា​និមិត្តសញ្ញា​តំណាងឲ្យ​ទ្រព្យសម្បត្តិ​៕

ព័ត៌មានផ្សេងទៀត